ហង្សក្រហមប៊ិះនឹងមិនអាចយកឈ្នះលើមាន់ខ្នាយមាសបានយប់មិញ (មានវីដេអូខ្លី)

0

៩០​នាទីពេញការប្រកួត​សប្តាហ៍ទី​៣២ របស់ហង្សក្រហម ហើយត្រូវជាសប្តាហ៍ទី​៣១ របស់មាន់ខ្នាយមាស Spurs បានធ្វើឡើងក្នុងស្ថានភាបតាន តឹង ដោយម្ចាស់ផ្ទះប៊ិះនឹងមិនអាចយកឈ្នះទៅលើភ្ញៀវបាន ។

លទ្ធផលជារួម Liverpool 2 – 1 Tottenham Hotspur ដោយគ្រាប់បាល់ទី​១ របស់ ហង្សក្រហមរកបានដោយ Roberto Firmino នៅនាទី ១៦ តែ Lucas Moura បានជួយឲ្យ Spurs តាមស្មើវិញនៅនាទី ៧០ ។​
អ្វីដែលគួរឲ្យសោកស្តាយខ្សែការពារកណ្តាលរបស់ Spurs គឺកីឡាករ Toby Alderweireld បានធ្វើឲ្យបាល់ចូលទីខ្លួនឯង នៅនាទី ៩០ ដែលជាឱកាស មាសរបស់ហង្សក្រហមឡើងទៅកាន់កំពូលតារាងសារជាថ្មី ខណៈដែលលើសការប្រកួត ១ប្រកួតពី Man City នោះ ។​

សម្រាប់ Top 4 នៅលើតារាងនាពេលបច្ចុប្បន្នមាន ហង្សក្រហម 32 ប្រកួតមាន ៧៩ពិន្ទុ មេឃខៀវ Man City ៣១ប្រកួតមាន ៧៧ ពិន្ទុ មាន់ខ្នាយមាស ៣១ប្រកួតមាន ៦១ពិន្ទុស្មើ និង បិសាចក្រហម ខណៈដែលកាំភ្លើងធំត្រៀមទម្លាក់ បិសាចក្រហមជាថ្មី ឡើងទៅកាន់ Top 4 ដោយអ៊ុតចាំការប្រកួតជាមួយ Newcastle រាត្រីឆ្លងអធ្រាត្រយប់នេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=KgKHcI6lMeo