កៀកឆ្នាំថ្មី ដេននី ក្វាន់ ធ្វើបទអបអរឆ្នាំជ្រូក តែមិនស្ថិតក្នុងន័យជំនួញ

0

«ក្រុងភ្នំពេញ» ៖ ចំរៀងមួយបទបានបង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់កញ្ញា ដេននី ក្វាន់ ក្រោមចំណងជើងថា «បណ្តាំអាំស្រី » ដោយមានការទទួលស្គាល់ចុច Like និង Share រួមទាំង View ខ្ទង់ម៉ឺន ហើយក៏ជាបទដែលធ្វើឡើងដើម្បីអបអរ​ដល់ទេវតាឆ្នាំជ្រូក ដែលជា​ទេវតា ឆ្នាំថ្មីចូលមកកាន់តំណែងក្នុងពេលខាងមុខ​។​

តារាសាច់ស៊ី សាច់សខ្ចី សម្រស់កាន់តែផូរផង់ឡើងៗ ដេននី ក្វាន់ បានបង្ហោះមុនខាងលើ នាថ្ងៃម្សិលមិញ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈដែលមានការលើកឡើងថា បទនេះជាបទ​ដែលធ្វើអបអរឆ្នាំថ្មីតែប៉ុណ្ណោះ មិនស្ថិតក្នុងន័យផ្សេងឡើយ ។​

ប្រភពបានបញ្ជាក់ថា បទនេះ​ត្រូវធ្វើឡើងអស់ថវិកា​ច្រើនគួរសមដែរ ប៉ុន្តែដើម្បីអបអរឆ្នាំថ្មី ដែលជាឆ្នាំជ្រូកចូលមកគ្រងផែនដីកម្ពុជានាពេលខាងមុខ គឺមិនខ្វល់ ហើយក៏មិនគិតអំពីការរកស្ពន់ស័រ មកផ្គត់ផ្គង់ដែរ តែចង់ធ្វើឡើងឲ្យបងប្អូន ពូមីង ស្តាប់ និងរាំកម្សាន្តក្នុងឱកាស​ចូលឆ្នាំថ្មីនេះ ដោយក្តីរីករាយ ។

ស្តាប់បទចម្រៀង «បណ្តាំអាំស្រី»ដូចខាងក្រោមនេះ