ប្រភពព័ត៌មាន BBC បានចុះផ្សាយថា Manchester United បានតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្ត្រៃយ៍ ក្នុងរយៈពេល ៣ឆ្នាំ ។
គ្រូបង្វឹកសញ្ជាតិន័រវ៉េ អាយុ ៤៦ឆ្នាំរូបនេះ បានធ្វើដំណើរមកដល់ទឹកដី Old Traford កាលពីខែធ្នូ ក្រោយលោក Jose Mourinho ចាកចេញ ។
Solskjaer បានចំណាយពេល ១១រដូវកាល លេងនៅបិសាចក្រហម នឹងរកគ្រាប់បាល់ជួយឲ្យក្លិបឈ្នះ Champions League នាវគ្គចុងក្រោយ នាឆ្នាំ ១៩៩៩ ។
Solskjaer បាននិយាយថា នេះជាការងាររបស់ខ្ញុំ ខ្ញុំតែងតែសុបិនចង់ធ្វើ ខ្ញុំពិតជារំភើប វាគឺជាកិត្តិយសណាស់ ដែលមានឱកាសដឹកនាំក្លិបក្នុងរយៈពេលវែងឆ្ងាយ។ ចាប់តាំងពីថ្ងៃដំបូង ខ្ញុំមកដល់ទីនេះ ទីនេះជាំផ្ទះ និងជាក្លិបពិសេស វាជាកិត្តិយស ដែលពីមុនជាកីឡាករ ហើយពេលនេះជាគ្រូបង្វឹកវិញ ៕

