Courtois ចង់ឲ្យ Eden Hazard មកលេងនៅ Real Madrid

0

Thibaut Courtois ចង់ឲ្យមិត្តរួមក្រុមបែលហ្សិករបស់ខ្លួន នឹងបច្ចុប្បន្នជាកីឡាករឆ្នើមរបស់តោខៀវ កីឡាករ Eden Hazard ឲ្យចូលរួមលេងជាមួយក្លិបអធិរាជស Real Madrid ។

កីឡាករ Eden Hazard កាលដើមខែកុម្ភៈ បានធ្វើការសម្រេចចិត្តពីអនាគតរបស់គាត់ ប៉ុន្តែ​ខ្សែប្រយុទ្ធរូបនេះ គឺមិនទាន់បានប្រកាស​ពីគម្រោង​ឲ្យច្បាស់លាស់នៅឡើយ​។​
កីឡាករអាយុ ២៨ឆ្នាំ រូបនេះនៅជាប់កុងត្រា​ជាមួយក្លិបតោខៀវ រហូតដល់ឆ្នាំ២០២០ ហើយក៏កំពុងមានព័ត៌មានផ្លាស់ទៅកាន់ Santiago Bernabeu ។ ជាមួយគ្នានេះដែរអ្នកចាំទីដៃស្អិត Courtois ចង់ឲ្យ Eden Hazard ផ្លាស់ទៅកាន់ក្លិបយក្ស La Liga ។​
អ្នកចាំទីកម្ពស់បានរូបនេះបានប្រាប់ដល់គេហទំព័រ Onda Cero នាថ្ងៃពុធថា ខ្ញុំមិនទាន់ដឹងនោះទេថា គាត់ចុះកុងត្រា​ជាមួយក្លិប Real Madrid តែខ្ញុំដឹងថាក្លិបចង់បានគាត់ ។​ សម្រាប់ខ្ញុំ គាត់ជាកីឡាករអស្ចារ្យ និងជាមិត្តភក្តិដ៏ល្អ ហើយខ្ញុំចង់ឲ្យគាត់មកលេងនៅទីនេះ ។​

កីឡាករ Hazard បច្ចុប្បន្នរកបាន ១៣គ្រាប់ នឹងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១១ ក្នុងចំនោម ២៩គ្រាប់នារដូវកាលនេះ​ ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅ​អាច​ឈ្នះ ៥ម៉ឺនដុល្លារ៕