«ក្រុងភ្នំពេញ» ៖ ក្រោយចូលស្តីដណ្តឹងតាមប្រពៃណី និងបានថតរៀប Pre-Wedding ជាច្រើនសន្លឹកមុនថ្ងៃចូលរោងការ នៅពេលនេះថ្ងៃខែឆ្នាំ និងទីកន្លែងដែលតារារូបស្រីរូបនេះត្រូវចូលរោងការណ៍ជាមួយលោក អ៊ឹង សុខលី ប្អូនប្រុសបង្កើតម្ចាស់ផលិតកម្មហង្សមាស។
កន្លងទៅ កញ្ញា ឱក សុគន្ធកញ្ញា សរសេរថា៖ «សួស្ដីមិត្តភក្តិ បងប្អូនទាំងអស់គ្នា! ថ្ងៃនេះមានរូបបែកធ្លាយរូប Pre-Wedding អាពាហ៍ពិពាហ៍នាងខ្ញុំ តើបងប្អូនជឿដែរឬទេ? បើចង់ដឹងការពិតរូបថត Preweddings ជាផ្លូវការសូម Share Status នេះឲ្យបានចំនួន 168k Share ខ្ញុំនឹងបង្ហាញរូបជាផ្លូវការរបស់នាងខ្ញុំជូនបងប្អូនទាំងអស់គ្នា»។
មកដល់ពេលនេះដឹណឹងច្បាស់ការពាក់ព័ន្ធនឹងថ្ងៃខែតារារូបស្រីនេះចូលរោងការ ក្លាយជានាយិកាហង្សមាស បានធ្លាយចេញជាផ្លូវការហើយ នឹងជាប្រភពច្បាស់ការត្រជាក់ល្ហឹមតែម្តង ។ ប្រភពបានថ្លែងប្រាប់ OBN Asia ថា «សម្រាប់ថ្ងៃមង្គលការរបស់នាយិកាហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា នឹងត្រូវរៀបចំនៅក្នុងឆ្នាំនេះ ពោលគឺថ្ងៃព្រហស្បត្តិ៍ទី ១៦ ខែ ០៥ ឆ្នាំ២០១៩ ហើយទីកន្លែងដែលត្រូវធ្វើគឺនៅអគារ សុខាត្រើយម្ខាង» ៕





