«ក្រុងភ្នំពេញ»៖ យោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានបង្ហោះមុននេះបន្តិច បានឲ្យដឹងថា ខាងអង្គនាយកដ្ឋានខាងលើបានឃាត់ខ្លួនជនជាតិចិន ១៦៣នាក់ ក្នុងកិច្ចប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ។
ប្រភពពីផេកនេះបានបន្តថា នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដោយមានការសម្របសម្រួលដឹកនាំនីតិវិធី ដោយលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត (Internet Game online) ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។
ក្នុងកិច្ចប្រតិបត្តិការនោះ រកឃើញជនជាតិចិន សរុបចំនួន ១៦៣នាក់ ស្រី ៤០នាក់ និងកុំព្យូទ័រប្រមាណ ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នកម្លាំងនគរបាលកំពុងដំណើរការនីតិវិធី និងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរបំភ្លឺ៕