«ក្រុងភ្នំពេញ» ៖ ដេននី ក្វាន់ និងលីឈី អ្នកទាំងពីរគឺជាតារាសម្តែងដូចគ្នា ប៉ុន្តែបើនិយាយពីជំនួញក្នុងដៃ តារាសម្តែងសិចស៊ីដេននី ក្វាន់ មានជំនួញក្នុងដៃរីកដូចផ្សិត ខណៈដែលលីឈី ពិធីការិនីស្ថានីយ៍ទូរទស្សន៍ថោន និង តារាសម្តែង មានមុខជំនួញចិញ្ចឹមជីវិតដូចគ្នាគឺជាថៅកែលក់ខោអាវបោះដុំ និងរាយនៅផ្សាធំថ្មី ។
១.ដេននី ក្វាន់
ដេននី ក្វាន់ បើនិយាយដល់តារាដួងនេះនរណាក៏ស្គាល់ដែរ ក្រោយភាពល្បីល្បាញលេចធ្លោ និងបច្ចុប្បន្នមានមុខជំនួញក្នុងដៃរីកដូចផ្សិត ដែលបច្ចុប្បន្នជានាយិកាក្រុមហ៊ុន Denny Beauty Cosmetic មានលក់ផលិតផលប្រើប្រាស់សម្រាប់សុភាពនារីគ្រប់ប្រភេទ ដែលស្ថិតនៅបណ្តោយ ផ្លូវកោសដូង ។
ភាពជោគជ័យនេះនៅមិនទាន់អស់ហើយ ដេននី ក្វាន់ នៅបន្តប្រើថវិកាដែលទទួលបានដោយពង្រីកជំនួញមួយទៀត ដោយកំពុងប្រើថវិការាប់ម៉ឺនដុល្លារ បើកប៊ូកទិក នៅទឹកដីព្រះវិហារ ដែលអាចនឹងរួចរាល់ក្នុងចុងឆ្នាំ២០១៩ នេះ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះ ដេននី ក្វាន់ ក៏មានដៃគូស្នេហា ជាអ្នករកស៊ីផ្នែកលក់រថយន្ត នោះគឺលោក ចាន់ មករា ដែលជាថៅកែឃ្លាំងលក់រថយន្ត CMR ស្ថិតនៅបណ្តោយផ្លូវកោសដូង ។
២. លីឈី
លីឈី ក៏ត្រូវបានគេស្គាល់ផងដែរតាមរយៈសកម្មភាពរើសសំរាម នៅតាមទីសាធារណៈ ជាមួយគូស្នេហ៍របស់ខ្លួន គឺលោក ប៊ុន រតនា ដែលនឹងចូលរោងការណ៍ក្នុងរយៈពេល២ ទៅ៣ខែទៀត ។
លីឈី បច្ចុប្បន្នកំពុងបោះដំណើរជោគជ័យផងដែរ ក្នុងវិថីសិល្បៈ ហើយក៏កំពុងរីកចំរើនលើវិថីមុខជំនួញជាថៅកែលក់បោះដុំ ខោអាវនៅផ្សារធំថ្មី ។
អ្វីដែលគួរឲ្យសរសើរ ជាងនេះទៅទៀត លីឈី មានដៃគូស្នេហាជាថៅកែលក់រថយន្ត S-Auto ស្ថិតនៅបណ្តោយផ្លូវ ជាសុផារ៉ា ៥៩៨ ៕