«ក្រុងភ្នំពេញ» ៖ តារាសម្តែងសិចស៊ី ដួង ម៉ានិច ដែលបច្ចុប្បន្នកំពុងមានទីផ្សារយ៉ាងខ្លាំង នឹងកំពុងរស់នៅយ៉ាងសុខស្រួលជាមួយជីវភាពជោគជ័យ បច្ចុប្បន្ន ប៉ុន្តែថ្មីៗហាក់មានអារម្មណ៍មិនសូវស្រួលក្រោយលើកឡើងជុំវិញអ្នកខ្លះអាត្មានិយមព្រោះតែខ្លួនជាមនុស្សអាក្រក់មិនដឹងខ្លួន និងរាប់អានប្រើអារម្មណ៍តែមិនប្រើបេះដូង ។
ដួង ម៉ានិច ហាក់ដូចជាមានរឿងរ៉ាខ្លះៗ ជាមួយបុគ្គលមួយចំនួន ដោយង្ហាញសារមិនសប្បាយចិត្ត ដែលទំនងជាមានបុគ្គលខ្លះ កំពុងស៊ីត្រាវ (និយាយដើមក្រោយខ្នង) ចំពោះរូបកញ្ញា ។
ដួង ម៉ានិច បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញាថា«មនុស្សដូចខ្ញុំតាខ្ញុំដាក់ចិត្តថារាប់អានអ្នកណាហើយគឺរាប់អានដោយអស់ចិត្តមិនមែនសំដែងទេត្រូវដឹង?ហើយខ្ញុំមិនចេះសំដែងមុខល្អក្រោយនិយាយដើមទេបើមនុស្សខ្ញុំមិនចូលចិត្តខ្ញុំមិននៅជិតទេត្រូវចាំមនុស្សខ្ញុំអត់ដែលគិតអាក្រក់រឺចង់ធ្វើអាក្រក់លើនណាម្នាក់ទេ ពីព្រោះមនុស្សខ្ញុំមើលមនុស្សក្នុងផ្លូវល្អច្រើនជាងអ្នកដែលគិតគេក្នុងផ្លូវអាក្រក់ ដូចអ្នកខ្លះអាត្មានិយមព្រោះតែខ្លួនជាមនុស្សអាក្រក់មិនដឹងខ្លួន ហើយក៏មើលគេក្នុងផ្លូវអាក្រក់ដូចខ្លួនដែរ?។
កញ្ញាបន្តថា ខ្ញុំមិនperfect ទេ តែខ្ញុំស្អប់បំផុតមនុស្សដែលយកអារម្មណ៍មករាប់អានមិនយកបេះ?មករាបអាន ហើយចង់និយាយថាមនុស្សខ្ញុំស្លូតរឺក៏កាចអាស្រ័យលើទង្វើមនុស្សធ្វើលើខ្ញុំប៉ុណ្ណោះ?ចាំពីថ្ងែនេះទៅ ៕