«ក្រុងភ្នំពេញ» ៖ លោក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប បានចុះសម្អាតផ្លូវផ្ទាល់ដៃក្រោយករណីឆ្លើងឆេះរថយន្តទំនើបមួយគ្រឿងកាលពីព្រឹកមិញ ។
បើយោងតាមផេក ឧត្តមសេនីយ៍ ហួត សុធី បានសរសេរនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថា នៅពេលថ្ងៃត្រង់នេះ ប្រជាពលរដ្ឋម្នាក់បានឃើញឯ .ឧ សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប កំពុងសំអាតសំរាមតាមដងផ្លូវជាតិលេខ 06 នៅកន្លែងឆេះរថយន្តព្រឹកមិញ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់នូវការសំអាត អនាម័យ បរិស្ថាន ល្អ ព្រោះ ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍។
លោកបានស្នើ សូមបងប្អូនទាំងអស់ចូលរួម សំអាត អនាម័យនិងបរិស្ថានអោយបាន ស្អាត ក្នុងខេត្តសៀមរាបយើង ទាំងអស់គ្នា☆☆☆☆☆ ៕




