«ក្រុងភ្នំពេញ» ៖ ករណីជនជាតិជប៉ុនពីរនាក់ បានសម្លាប់តៃកុងឡានជនជាតិខ្មែរ ដោយហេតុការណ៍នេះបានកើតឡើងនៅទឹកដីខេត្តសៀម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយក៏ជាករណីដែលធ្វើឲ្យជនជាតិជប៉ុនជាច្រើន មានការសោក ស្តាយចំពោះទង្វើនេះ មកលើជនជាតិខ្មែរ។
ក្រោយហេតុការណ៍ម្ចាស់ក្លិប Cambodia Tiger ដោយបច្ចុប្បន្នបានដូរមកឈ្មោះ Angkor Tiger Football Club ក៏បានចូលរួមចំណែកជួយរំលែ កទុក្ខតាមរយៈថវិកា ជូនក្រុមគ្រួសារសព ដែលត្រូវបានជនជាតិខ្លួនពីររូបបានសម្លាប់។
ដោយឡែកថ្មីៗនេះ តាមសំណេររបស់កញ្ញា មាន សូនីតា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាថា «ដំណឹងរន្ធត់មួយ ដែលពាក់ពន្ធ័រឿងជនជាតិជប៉ុនប្លន់សម្លាប់… នេះគឺជាដំណឹងមួយយ៉ាងសោកស្តាយជាទីបំផុតធ្វើឲ្យជនជាតិជប៉ុនទទួលយកពុំបានដូចគ្នា ឥឡូវដៃគូរសហការរបស់ខ្ញុំ ជនជាតិជប៉ុន នៅឯប្រទេសជប៉ុន។
នាងខ្ញុំ មានសូនីតា នឹងជំនួសមុខក្រុមហ៊ុន ជប៉ុនដែលបានសហការជាមួយ បានជូនថវិកាបន្តិចបន្ទួចចំនួន 1000$ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ យ៉ាងភាពក្រៀមក្រំបំផុត ៕ #RIP »
កញ្ញាបានបន្តថា សូមអ្នកទាំងអស់គ្នាជួយ share បន្តផងព្រោះខ្ញុំក៏មិនដឹងទាក់ទងទៅគ្រួសាររបស់គាត់យ៉ាងម៉េចដែរ ?
ពីខ្ញុំ មានសូនីតា ដោយក្តីគោរព ៕