Messi និង Ronaldo ខកចិត្តក្នុងថ្ងៃតែមួយជាមួយគ្នាលើឆាកអន្តរជាតិ​

0

ខ្សែប្រយុទ្ធ Lionel Messi និងកីឡាករ Cristiano Ronaldo បានធ្វើការនិរទេសខ្លួនឯង នៅរាត្រីថ្ងៃសុក្រ ដោយមិនអាចមានលទ្ធភាពជម្រុញ ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យទទួលបានជ័យជម្នះឡើយ​។
Messi និង Ronaldo សុទ្ធសឹងបានធ្លាក់ចេញពីការប្រកួត World Cup ឆ្នាំ 2018 ដោយក្រុមរបស់កីឡាករ​ទាំងពីរបានចាកចេញពីវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា។

ជាអ្នកឈ្នះពានរង្វាន់ Ballon d’Or 5 ដងម្នាក់ៗបានខកខានការប្រកួតចំនួន 6 ប្រកួតជូនជាតិ ហើយក៏ត្រលប់មកកាន់ជម្រើសជាតិវិញ ស្របគ្នាតែម្តង ប៉ុន្តែពួកគេបានជូនលទ្ធផលជោគជ័យតិចតួច​។

Lionel Messi – Argentina 1 Venezuela 3
កីឡាករ Messi បានវិលត្រលប់មកវិញជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតលក្ខណៈមិត្តភាព ដែលធ្វើឡើងនៅទីក្រុង Madrid ប៉ុន្តែ​បានចាញ់យ៉ាងភ្ញាក់ផ្អើល​ក្រោមថ្វីជើង​វ៉េណេហ្ស៊ូអេឡា។
ចប់ការប្រកួតមានសេចក្តីប្រកាសថា កីឡាករ Messi នឹង​អវត្តមានការប្រកួត ជាមួយម៉ារ៉ុក នាសប្តាហ៍ក្រោយសារតែមានបញ្ហារបួស ។

Cristiano Ronaldo – Portugal 0 Ukraine 0

ព័រទុយហ្គាល់បានចាប់ផ្តើមយុទ្ធនាការជម្រុះ Euro 2020 របស់ពួកគេក្នុងនាមជាអ្នកការពារតំណែងជើងឯក ប៉ុន្តែយប់មិញនេះធ្វើមិនបានល្អនោះទេ ដោយត្រឹមតែ 0-0 ជាមួយអ៊ុយក្រែនតែប៉ុណ្ណោះ ។
ដែលនេះ ជាការខកចិត្តទន្ទឹមគ្នាតែម្តងជាមួយ Messi ដែលឲ្យការប្រកួតមិត្តភាពជូនអាហ្សង់ទីន ។
សម្រាប់ក្រុម Ronaldo នឹងត្រូវលេង​ជើងទី​២ ជាមួយ Serbia នាថ្ងៃច័ន្ទ ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបអាចលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ ៕

ចង់ជ្រាបច្បាស់ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ​៖

Angentina 1-3 Venezuela

https://www.youtube.com/watch?v=GvPHye_nnVc

Portugal 0-0 Ukrain 

https://www.youtube.com/watch?v=6iI7Yk_qn7o