«ក្រុងភ្នំពេញ» ៖ ស្ត្រីម្នាក់តែងខ្លួនជាប្រុស(ខ្ទើយ)ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតូចតាច រស់នៅភូមិគោកក្នាំង ឃុំរើល ស្រុកពូក ត្រូវនគរបាលស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនបាននៅវេលាម៉ោង២១.០០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខណៈជនសង្ស័យយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារជ័យវរ្ម័ន ។
តាមប្រភពបានបញ្ជាក់ ក្នុងហេតុការណ៍នោះ ជនសង្ស័យបានយកចាក់សាំងដុតក្មេងប្រុសម្នាក់អាយុ ៩ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា មានឈ្មោះ ពន ប៉ិន បណ្ដាលឲ្យឆេះរលាត់ស្បែកមួយចំហៀងខ្លូន ផ្នែកខាងឆ្វេង ហើយជនរងគ្រោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីពេទ្យកុមារជ័យវរ្ម៏នទី៧ ខេត្តសៀមរាប ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១១នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅភូមិឃុំខាងលើ ។
សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងទៀតថា មូលហេតុនោះគឺផ្តើមចេញដោយជនរងគ្រោះលួចលុយអស់ចំនួន ១០,០០០រៀល ហើយក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ទីកន្លែង ព្រមទាំងបានកសាងសំណុំរឿង ធ្វើការស្រាវជ្រាវ ដោយបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរ ហើយឃាត់ជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តនីតិវិធីបន្ត ៕