ភ្នំពេញ៖ ក្រោយពីមានគណនីហ្វេសប៊ុកមួយចេញវាយប្រហារ ហែកកេរ្តិ៍ថា អតីតតារាសម្តែងវ៉ាន់ ម៉ូនិច បានទាក់ងប្តីគេ និងជាអ្នកលក់ខ្លួន ក៏ត្រូវបានសាមីខ្លួន ដោយបញ្ជាក់ថាខ្លួនមានងារជាជំទាវនោះ ធ្វើការច្រានចោល ថារឿងនោះជារឿងមិនពិតនោះទេ ។
វ៉ាន់ ម៉ូនិច ដែលមានឈ្មោះដើមក្នុងបញ្ជី តុប ស្រីនិច បានប្រាប់ OBN Asia តាមទូរស័ព្ទ នៅថ្ងៃម្សិលមិញថា ខ្ញុំអត់ចង់និយាយច្រើនរឿងហ្នឹងវាយូរហើយ ដល់អ៊ីចឹងរឿងពីមុននោះ គឺវារឿងពីមុន ហើយគាត់ ជាមួយអតីតប្រពន្ធគាត់ហ្នឹង វាអ៊ីចឹងបង ។
លោកស្រី បានបន្តថា កាលពីមុនយូរហើយ ហើយនេះខ្ញុំនិយាយកាត់ៗដោយគ្មានពេលបកស្រាយយូរ ។ ខ្ញុំនិងគាត់(ស្វាមី) បានជួបគ្នានៅក្នុងកម្មវិធី នៅអ៊ីៗ ដោយខ្ញុំនឹងគាត់បានទាក់ទងគ្នាទាំងអត់ដឹងថាគាត់មានប្រពន្ធនោះទេ អាហ្នឹងរឿងទី១ ដោយចាប់តាំងពីខ្ញុំដឹងថាគាត់មានប្រពន្ធ ដូចរូប Message ចឹង បងស្រីគេ Message មកខ្ញុំ ដោយប្រាប់ឲ្យនៅឲ្យឆ្ងាយទៅ ខ្ញុំក៏ថាអូខេខ្ញុំនឹងនៅឆ្ងាយ ចាប់តាំងពីពេលនោះមក ផ្ទះខ្ញុំក៏ខ្ញុំមិនហ៊ាននៅដែរ ដោយខ្លាចបងប្រុស ប្តីខ្ញុំរាល់ថ្ងៃនេះមករកខ្ញុំ ខ្ញុំទៅនៅផ្ទះពួកម៉ាកខ្ញុំមួយរយៈ ។ប៉ុន្តែមួយរយៈធំ ក្រោយខ្ញុំក៏ឈប់ទំនាក់ទំនងគ្នាមែន អាហ្នឹងខ្ញុំឈប់ទំនាក់ទំនងគ្នាមែន ដោយធ្វើតាមពាក្យដែលខ្ញុំ Message ជាមួយគាត់(បងស្រីខាងប្រពន្ធដើម) ដល់ហើយរយៈពេលរៀងយូរដែរដោយគាត់បានដើររកខ្ញុំ ដោយពេលហ្នឹងផ្ទះ ពួកម៉ាកខ្ញុំនៅទួលសង្កែ គាត់តេមកខ្ញុំជួបខ្ញុំដោយកាន់ក្រដាសលែងលះមកជួបខ្ញុំ ដោយបញ្ជាក់ថាពោះម៉ាយ ឲ្យខ្ញុំ ដោយសូមខ្ញុំរស់នៅជាមួយបង្កើតជាគ្រួសារ និងមានកូន ហើយខ្ញុំក៏ចុះអេតាស៊ីវិល ជាមួយគាត់ទៅ ។
នៅពេលដែលសួរថា មិនដូចគេចោទប្រកាន់ទាក់ទងគ្នាក្នុងឆ្នាំ ២០១៧ មែនទេ ?
សាមីខ្លួន ដែលមានបញ្ជាក់ថាខ្លួនមានងារជាជំទាវនោះ ក៏បានអះអាងថា អត់ទេបង ប៉ុន្តែពេលទាក់ទងហ្នឹង គាត់នឹងប្រពន្ធគាត់រកាំរកូសហើយ តែខ្ញុំអត់ដឹងថាគាត់មានប្រពន្ធនោះទេ ដោយប្រពន្ធគាត់ដឹងថាមានខ្ញុំ ក៏បាន Message ឲ្យខ្ញុំទៅឆ្ងាយទៅ ហើយខ្ញុំថាអូខេៗ ដោយខ្ញុំបានតបថា I will from far a way ហើយខ្ញុំក៏បានទៅរស់នៅផ្ទះមិត្តភក្តិ ។
ដោយមួយរយៈធំក្រោយនេះ ខ្ញុំដឹងខុសហើយ ដោយខ្ញុំដឹងថាគាត់មានប្រពន្ធហើយ ខ្ញុំក៏ចេញទៅ តែគាត់តាមរកខ្ញុំ កាន់ក្រដាស់បញ្ជាក់ពោះម៉ាយឲ្យខ្ញុំមើល ហើយគាត់ប្រាប់ថា គាត់ស្រលាញ់ខ្ញុំ ដោយគាត់ចង់រស់នៅជាមួយខ្ញុំ មានកូនមានអីតែហ្មង ហើយខ្ញុំក៏ចាប់ផ្តើមចុះអេតាស៊ីវិល ជាមួយគាត់ ដោយចុះអេតាស៊ីវិលខែ ១០ នេះ ហើយគាត់លែងលះតាំងពីខែ ៣ វាអ៊ីចឹងទេ ។
ហើយរូបថតដែលគេថ្ងៃពីលើ ថ្ងៃនេះៗ ដើរលេងជាមួយប្រពន្ធចុងហ្នឹង ពាក្យហ្នឹងគេសរសេរខុសហើយ អត់ពាក្យថាប្រពន្ធចុងនោះទេ ពេលដែលខ្ញុំដើរលេងហ្នឹងគឺខ្ញុំមានអេតាស៊ីវិល កាន់ក្នុងដៃរួចហើយ ខ្ញុំដើរលេងខ្ញុំផុស ខ្ញុំទៅថៃអីហ្នឹង ។
ហើយឥលូវខ្ញុំពេញច្បាប់ហើយ ខ្ញុំនៅតែថ្ងៃការនោះទេ ហើយប្តីខ្ញុំមុខងារធំ គាត់ឧកញ៉ា អ៊ីចឹងខ្ញុំអត់ចង់និយាយច្រើននោះទេ ខ្លាចប៉ះពាល់ ដល់ប្តីខ្ញុំខ្លាំង ។ ដល់ឃើញចឹងៗ សុំបងៗអ្នកកាសែតសួរ ខ្ញុំសិន ដល់ចុះអញ្ជឹងវារឿងផ្សេង វាប៉ះពាល់ដល់អ្នកផ្ទះ វាខូចឈ្មោះខ្ញុំ ។
វ៉ាន់ ម៉ូនិច បានបន្ថែមថា «ងារខ្ញុំជំទាវដែរ ដល់តៗគ្នាពេក ក៏វាពិបាកដែរ ហើយខ្ញុំមិនចងនិយាយអ្វីច្រើនជាមួយអ្នកសារព័ត៌មាន ក៏ព្រោះតែខ្លាចខូចកិត្តិយសប្តី តែប៉ុណ្ណឹងទេ ។ ជីវិតខ្ញុំធ្លាប់ជាសិល្បៈ បងឯងដឹងស្រាប់ហើយសិល្បៈស្រុកខ្មែរ ទោះយើងល្អ ក៏ថាយើងអាក្រក់ដែរ »។
លោកស្រី ជំទាវ វ៉ាន់ ម៉ូនិច បានបន្តអះអាងថា និយាយទៅដូចខ្ញុំប្រាប់បងឯងចឹង ទាក់ទងហ្នឹងអាចុងក្រោយហ្នឹង ដល់ពេលខ្ញុំដឹង ហើយខ្ញុំព្យាយាមចេញពីគាត់ ហើយ ខ្ញុំអត់ចង់មានរឿងហ្នឹងកើតឡើងនោះទេ ដោយខ្ញុំដឹងខ្ញុំចេញពីគាត់ខ្ញុំទៅនៅផ្ទះពួកម៉ាកខ្ញុំទៀត ទៅនៅប្រហែល ជាវាមិនយូរ ហើយមិនឆាប់ ដោយពួននៅផ្ទះហ្នឹង តែគាត់មករកខ្ញុំដល់ផ្ទះហ្នឹងទៀត ដោយឃើញគាត់កាន់ក្រដាស់បញ្ជាក់ថា ពោះម៉ាយខ្ញុំក៏អូខេ ស្រលាញ់គាត់ទៅ ។
បានន័យថាគាត់ អំឡុងប្រពន្ធគាត់ចាស់ហ្នឹង គឺរឿងចុងក្រោយរកាំរកូសហើយ ដោយពេលហ្នឹង គាត់ចាប់ផ្តើមលែងហើយ ប៉ុន្តែការលែងលះវាមានស្នាមមេដៃ ពីរបីតង់ចេញសាលក្រមអីហ្នឹង ។
«ខ្ញុំពេញសិទ្ធិឥលូវ អេស៊ីវិលធំជាងរៀបការទៅទៀត ខ្ញុំមិនទាន់សម្រេចចិត្តរៀបការដោយសារអី ខ្ញុំចង់ឲ្យកូនខ្ញុំធំសិន មើលតែស្រីតូច ចំណាន កូនគេបួន គេទើបរៀបការហ្នឹង របៀបចឹង ខ្ញុំអត់ខ្វល់រឿងរៀបអាពាហ៍ពិពាហ៍ ខ្ញុំបានតែក្រដាសអេតាស៊ីវិលមួយ គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ »។ នេះបើតាមសម្តី វ៉ាន់ ម៉ូនិច បានបញ្ជាក់បន្ថែម ។
ដល់គេហែកខ្ញុំថា អត់ខាន់ស្លាអត់អី ហើយអាខោនហ្នឹងខាងគេវៃប្រហារខ្ញុំ តែអត់អីទេខ្ញុំធ្វើតាមច្បាប់ហើយបង ឲ្យគាត់ប្រឈមមុខជាមួយច្បាប់ ទៅខ្ញុំអត់ធ្វើច្បាប់ព្រៃទេ ខ្ញុំធ្វើច្បាប់ស្រុក គេនោះគេច្បាប់ព្រៃ គេដូចផុសហែកកេរ្តិ៍ខ្ញុំហែកអីចឹង ខ្ញុំឲ្យមេធាវីខ្ញុំចាត់ចែងរឿងហ្នឹង ព្រោះគាត់ដូចជា ខ្លាំងពេក ព្រោះពាក្យគាត់ផុស វាខ្លាំងពេកប៉ះពាល់កិត្តិយសគ្រួសារខ្ញុំ អ៊ីចឹងខ្ញុំត្រូវដាក់ពាក្យបណ្តឹងការពារខ្លួនខ្ញុំ ព្រោះគេគំរាមកំហែង ខ្ញុំច្រើន ណាស់ និយាយកាត់ប៉ុណ្ណឹងទៅ ៕
អានប្រវត្តិរឿងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ដោយសាមីខ្លួនសុំឲ្យលុប នឹងបញ្ជាក់ខាងលើ ហើយរឿងទាំងស្រុងដូចខាងក្រោមនេះ៖
ចំណងជើង ៖ វ៉ាន់ ម៉ូនិច្ច ត្រូវបានគេបន្តហែកកេរ្តិ៍ខ្ទេចខ្ទីគ្មានសល់ថាទាក់ទងប្តីគេ និងជានារីលក់ខ្លួន ជាមួយភស្តុតាងមួយចំនួន