ភ្នំពេញ៖ ទន្ទឹមជាមួយសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន កើនយ៉ាងឆាប់រហ័សនោះ តម្រូវការដី ធ្វើលំនៅដ្ឋាន នឹងទិញទុកដើម្បីចំណេញនោះ គម្រោងថ្មីមួយទៀត ប្អូនប្រុសលោកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោក ឡេង និមល បានបង្កើត នៅលើទឹកដីខេត្តកំពង់ស្ពឺ ជាមួយតម្លៃទីផ្សារសមរម្យបំផុត នឹងជាកន្លែងដ៏មានសក្តានុពល ។
ដីឡូតិ៍នេះ ស្ថិតនៅផ្លូវជាតិលេខ ៣ កំពុងក្លាយជាតំបន់ចំណេញយ៉ាងច្រើនសម្រាប់ប្រជាពលដ្ឋ ដោយអាចទិញទុក ដើម្បីផលចំណេញ នឹងសាងសង់លំនៅដ្ឋានរស់នៅ ។
បើតាមលោក ឡេង និមល ម្ចាស់គ្រោងដីឡូត៍ បានបញ្ជាកថា ដីឡូតិ៍នេះស្ថិតនៅផ្លូវជាតិលេខ៣ មានតម្លៃចាប់ពី1990$ ដល់ 4550$ ក្នុងមួយឡូតិ៍ឡើទៅ ជាប់រោងចក្រ អាចសង់ផ្ទះជួលបានមួយបន្ទប់ 40$ ដោយគម្រោងជាប់ផ្លូវជាតិ នឹងបានបំពាក់ប្រព័ន្ធទឹក ភ្លើង លូ បេតុងរៀបចំមួយកំផ្លេជូន ។
លោកបានបន្តថា សម្រាប់ដីឡូត៍នេះ ស្ថិតនៅចម្ងាយពីរង្វង់មូលចោមចៅប្រហែល ១២គីឡូម៉ែត្រប៉ុណ្ណោះ ហើយកាន់តែពិសេសជាងនេះទៅទៀត ប្រជាពលរដ្ឋដែលទិញដី នឹងឈ្នះរង្វាន់ លើកទឹកចិត្តរួមមាន៖ ឡាន Lexuse RX300 ចំនួន ១រង្វាន់ ម៉ូតូHonda Dream019ចំនួន ២រង្វាន់ ម៉ូតូHonda Wave 019 ចំនួន ២រង្វាន់ និងរង្វាន់ផ្សេងទៀតសរុប150រង្វាន់។
ខាងម្ចាស់គម្រោងក៏បានបញ្ជាក់បន្ថែមទៀតថា ទិញដីបានរង្វាន់ជារឿងពិត មិនកុហកបោកប្រាស់នោះទេ ព្រោះថាក្រុមហ៊ុនផ្អែកទៅលើគោលការណ៍ច្បាស់លាស់ ។
សម្រាប់គម្រោងនៅលើទឹកដីខេត្តកំពង់ស្ពឺមានចំនួន ៣ គម្រោងទី០៩ ភូមិ អង្គ្រង ឃុំអង្គពពេល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ គម្រោងទី១០ ភូមិ ព្រៃទទឹង ឃុំ ព្រះនិពាន្វ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ និង គម្រោងយក្ស ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អតិថិជនអាចធ្វើការសាកសួរព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទ 096 9757 757 /087 757 757 / 085 757 757 /060 757 757 ៕
ទស្សនាវីដេអូបង្ហាញពីសកម្មភាពសម្ពោធគម្រោងដីឡូតិ៍ ដោយមានអតិថិជនមកជាវយ៉ាងច្រើនកុះករ ៖





































