បំពាន ! លិខិតលែងលះប្រពន្ធដើមឆ្នាំ២០១៨ តែវ៉ាន់ ម៉ូនិច អះអាងស្រលាញ់គ្នាច្រើនឆ្នាំ

0

ភ្នំពេញ៖ ក្រោយពីមានព័ត៌លើកឡើងថា តារាសម្តែងវ៉ាន់ ម៉ូនិច យកប្តីគេ សាមីខ្លួនបានចេញមុខអះអាងនៅលើព័ត៌មានក្នុងស្រុកថា បានស្រលាញ់គ្នាច្រើនឆ្នាំ អ៊ីចឹងមានតែ តែ​អំឡុងពេលដែល​អតីតស្វាមីនៅរួមរស់ជាប្រពន្ធដើម លួចទាក់ទងគ្នាសាហាយស្មន់ ។ នេះបើតាមការលើកឡើងពីមិត្តភក្តិជិតស្និទ្ធិពីប្រភពច្បាស់ការមួយចេញពីគ្រួសារនៃប្រពន្ធដើមតែម្តង​។​

ប្រភពបានបញ្ជាក់ថា វ៉ាន ម៉ូនិច បានលួច​ទាក់ទងប្តីគេ យូរឆ្នាំហើយពោលតាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយក៏ត្រូវបានគ្រួសារ​ខាងអតីតប្រពន្ធដើម ព្យាយាមឲ្យនៅឆ្ងាយពីប្តីគេ ដោយពេលនោះតារាសម្តែងរូបនេះ បានមកឱនក្រាបសុំទោស នឹងសន្យា​នៅឲ្យឆ្ងាយលែងទាក់ទង ។ ប្រភពបានបន្ថែមថា នាងវ៉ាន់ ម៉ូនិច នេះ ជាដើមចមដែលធ្វើឲ្យខាងភាគីប្រពន្ធដើមលែងលះ ដោយការលែងលះធ្វើឡើងនៅថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ខណៈដែល​ភាគី អីតតប្រពន្ធដើមកំពុងសម្រាលកូន ហើយក៏ដឹងថាប្តីមិនអាចវិលក្រោយទេ ក៏សុខចិត្តលែងលះឲ្យដាច់ស្រេច ប៉ុន្តែ នាងនៅបន្តឌឺដងដាក់ខាង ភាគី អតីតប្រពន្ធដើម មិនព្រមនៅឲ្យសុខស្រួលសោះ ។

ប្រភពក៏សុំផ្ញើសំនួរទៅកាន់ វ៉ាន់ ម៉ូនិច ថា តើស្រលាញ់គ្នាច្រើនឆ្នាំមែន ? ព្រោះថា គេទើបតែលែងលះក្នុងខែមីនា ឆ្នាំ​២០១៨តើ ហើយអេតាស៊ីវិល ដែលនាងបានបង្ហោះនោះគឺក្នុងខែតុលា ឆ្នាំ២០១៨ ហើយវាយ៉ាងម៉េចវិញ ? អ៊ីចឹងបកស្រាយឲ្យច្បាស់មកនាងតើប្រវត្តិស្នេហានាងស្រលាញ់គ្នា នៅឆ្នាំណាខែណាដែរ ?