Aguero៖ Man Utd យកឈ្នះ PSG ជាសារព្រមានសម្រាប់ Man City

0

Sergio Aguero បានប្រាប់ទៅកាន់ក្លិប Man City ថា ចូល​សិក្សាពីមេរៀន ដែល PSG ធ្លាក់ចេញពី Champions League គួរ​ឲ្យភ្ញាក់ផ្អើលក្រោមស្នាដៃ Man Utd ។
Man City បាននាំមុខ ដោយយកឈ្នះ Schalke ក្នុងវគ្គ១៦ក្រុមចុងក្រោយ របស់ពួកគេក្នុងជើងទី​១ ដោយលទ្ធផល 3-2 ដែលធ្វើបានល្អដោយខ្សែប្រយុទ្ធ Leroy Sane និង Raheem Sterling ។
Pep Guardiola ចាំបាច់ត្រូវបំពេញការងារ ស្វាគមន៍ Schalke នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ។
Aguero បានប្រាប់ ESPN ថា ចូលក្រឡេកមើល​លទ្ធផល នាពេលបច្ចុប្បន្ន យើងត្រូវតែយកចិត្តទុកដាក់ ។ យើងបានឃើញភាពប្លែកហើយ ដែលកើតឡើងនៅសប្តាហ៍នេះ ដែលជួយ​ឲ្យយើងផ្តោត ទៅលើការប្រកួតរបស់យើង ក្នុងសប្តាហ៍នេះ ក្នុងទឹកដីរបស់យើង​។​
កីឡាករខាងលើបានបន្តថា នៅទីនេះមិនរំពឹងទុកច្រើននោះទេ PSG នាំមុខ​ដ៏ល្អ​ នៅជើងទី​១ បន្ទាប់មក Man Utd ធ្វើបានល្អវិញ ។​
ពានយូយ្វាឆាមពានលីក ជារឿងលំបាក គ្រប់ក្រុមសុទ្ធតែល្អ នៅក្នុងការប្រកួតពានកំពូល​ក្នុងលីក អ្នកអាច​អនុញ្ញាតិខ្លួនឯង ឲ្យមានកំហុសខ្លះ ប៉ុន្តែពានអឺរ៉ុបនោះ អ្នកមិនអាចទេ ៕​