Home កម្សាន្ត សិល្បៈកម្សាន្ត ក្រោយបង្ក្រាប​គ្រឿងញៀននៅរ៉ក ម៉ៃ សុគន្ធ ចេញបទអប់រំមួយក្តៅៗ (Video Inside)

ក្រោយបង្ក្រាប​គ្រឿងញៀននៅរ៉ក ម៉ៃ សុគន្ធ ចេញបទអប់រំមួយក្តៅៗ (Video Inside)

0

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចបង្ក្រាប​ករណីគ្រឿងញៀន​ចំនួន ៥០គីឡូក្រាមនៅក្នុងមណ្ឌលកម្សាន្តរ៉ក កន្លងទៅថ្មីៗនេះ និង​ឈានដល់ការ ឃាត់ខ្លួនមនុស្ស ៣១២ នាក់ ផ្អើលដល់ប្រជាជនទូទាំងប្រទេស ។ ក្នុងឱកាសនេះ តារាចម្រៀម៉ៃ សុគន្ធ ក៏បានបញ្ចេញបទអប់រំមួយភ្លែត បង្កប់អត្ថន័យជ្រាលជ្រៅ ។

បទថ្មីតារាចម្រៀង​ដែលមានរហស្សនាម​ជួបទើស លោក ម៉ៃ សុគន្ធ ដែលជាបទ Original ក្រោមចំណងជើងថា «វិប្បដិសារីក្មេងគ្រឿងញៀន» បានច្រៀងរៀបរាប់ពីរឿងពិតដែលបានកើតឡើង ជុំវិញករណីបង្ក្រាបគ្រឿងញៀននៅរ៉ក និងនិយាយពី​ទឹកចិត្តរបស់ឪពុកម្តាយ ចំពោះកូនៗ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ។ ក្នុងបទនេះដែរក៏បានបង្ហាញពីគុណវិបត្តិនៃគ្រឿងញៀន ដែលធ្វើឲ្យយុវវ័យ ដែលកំពុងសេពគ្រឿងញៀន នោះ លែងមានអ្វីៗដែលល្អប្រសើរសម្រាប់ខ្លួន បាត់បង់មិត្តភក្តិលែងរាប់រក សង្សារសុំបែក នឹងធ្វើឲ្យឪពុកម្តាយទឹកភ្នែក រហូត​ក្លាយជា​ក្មេង​ដែលសង្គម លែងទទួលស្គាល់ ។​
ស្តាប់​បទ «វិប្បដិសារីក្មេងគ្រឿងញៀន» ដូចខាងក្រោមនេះ ៖

Previous articleReal ត្រៀមទិញខ្សែការពារ Ajax ជំនួសតំណែង Marcelo
Next articleរថយន្តក្រឡុកស៊ីម៉ង់ត៍ទៀត ! បុក​នារីម្នាក់ស្លាប់​យ៉ាង​អាណោច​អាធម៌