Real ត្រៀមទិញខ្សែការពារ Ajax ជំនួសតំណែង Marcelo

0

ក្លិប Real Madrid កំពុងសម្លឹងមើល​កៅអ៊ីជំនួស Marcelo ដោយយកខ្សែការពារ Nicolas Tagliafico របស់ Ajax ។ នេះបើយោងតាមព័ត៌មាន ភ្នាក់ងារដោះដូរ​កីឡាករ ។​
កីឡាករសញ្ជាតិប្រេស៊ីល Marcelo កំពុងសម្លឹងមើលដើម្បីចូលរួមលេងជាមួយ Juventus ក្នុងតម្លៃខ្លួន ៤០លានផោន នារដូវកាលនេះ បន្ទាប់ពីបាត់បង់តំណែង​នៅក្លិប Real ។​
លោក Richard Schliper​ ភ្នាក់ងារដោះដូរកីឡាករ របស់Tagliafico បាននិយាយថា ខាងក្លិប Real បានដាក់បញ្ចូលឈ្មោះកីឡាករ Tagliafico ក្នុងបញ្ជីរបស់ពួកគេ ក៏ព្រោះតែ​ Marcelo ត្រៀមខ្លួនទៅកាន់ Juventus ។
ដោយឡែគ Tagliafico ក៏បាននិយាយមុនអំឡុងពេលប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ក៏បានលើកឡើងថា គាត់គួរតែលេងនៅអេស្ប៉ាញ ។ កីឡាករនេះ បានបន្តថា មុនពេលមកកាន់ Ajax ខ្ញុំក៏បាននិយាយពីលទ្ធភាពទៅកាន់ទឹកដី La Liga ព្រោះតែក្របខណ្ឌនោះ មានការប្រកួតមួយ ដ៏អស្ចារ្យ ។
កីឡាករអាយុ ២៦ឆ្នាំរូបនេះបានបន្ថែមថា យើងមិនដឹងថាមានអ្វីកើតឡើងនោះទេ នៅពេលអនាគត ប៉ុន្តែពេលនេះខ្ញុំផ្តោតលើការប្រកួតជាមួយ Real ក្នុងពានយូហ្វា ។​
ដោយឡែក កាំភ្លើងធំក៏បានបរាជ័យ ជាមួយកញ្ចប់ទឹកប្រាក់ ៨លានផោន ដើម្បីកុងត្រាកីឡាករខាងលើ កាលពីថ្ងៃទី​២៦ ខែតុលា ឆ្នាំទៅ។​
កីឡាករ​សញ្ជាតិអាហ្សងទីន បានចូលរួមលេងនៅ Ajax ក្នុងឆ្នាំ ២០១៨ ហើយបានបង្ហាញវត្តមានលេង ៤២លើក ៕