ពលករខ្មែរមួយក្រុមបម្រុងឆ្លងដែនទៅម៉ាឡេស៊ីត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

0

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានទទួលពលរដ្ឋខ្មែរ ៣៤នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារបានផាកាត ខេត្តចន្ទបូរី មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។
កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសួរនាំ នូវពលរដ្ឋខ្មែរខាងលើ បានឲ្យដឹងថា សមត្ថកិច្ចអន្តោប្រវេសន៍ថៃ មិនអនុញ្ញាតឲ្យចូលប្រទេស ពលរដ្ឋទាំងអស់នោះ មានគោលបំណងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីមូលហេតុដោយសារមានភេវរកម្ម និងអសន្តិសុខ នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។


បន្ទាប់ពីបានសួរនាំរួច កម្លាំងនគរបាលប៉ុស្តិ៍ បានណែនាំនិងពន្យល់ដល់គាត់ថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ក្នុងការធ្វើដំណើរចេញពីប្រទេសទេ តែការហាមមិនឲ្យចូលប្រទេសថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ៕