ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសស្វាគមន៍វិនិយោគិនមកពីគ្រប់ទិសទី

0

ភ្នំពេញ៖នៅក្នុងពិធីជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករជាងមួយម៉ឺននាក់ នៅភូមិ ព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព។
ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួមនោះឡើយ។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការវិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូមបន្តវិនិយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។ នេះជាចំណុចពិសេស នៃគោនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត គោនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោនយោបាយ ហ៊ុន សែន ណូមិច ប្រៀបានដូចជា “គោនយោបាយផ្កាយព្រឹក “ ដែលមិនមានពេលអស្តង្គគតនោះឡើយ។
សម្ដេចនាយករដ្ឋមន្រ្តីក៏បានប្រាប់ក្រសួង មន្ទីរពាក់ព័ន្ឋ និអាជ្ញាធរសមត្ថកិច្ចគ្រប់ដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទនិងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុននិងពាណិជ្ជករដើម្បីអោយពួកគាត់សប្បាយរីករាយ ពេញចិត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច៕