វង្ស ណយ និង ឈឿន ឆៃដែន ទទួលជើងខ្លាំងថៃនាល្ងាចនេះនៅប៉ុស្តិ៍បាយ័នស្ទឹងមានជ័យ​

0

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងពីររូបរបស់កម្ពុជា មានកីឡាករវង្ស ណយ និង ឈឿន ឆៃដែន នឹងស្វាគមន៍ កីឡាករ​ថៃពីរូបដូចគ្នា ដែលនឹងកក្រើក សង្វៀនប្រដាល់​ប៉ុស្តិ៍បាយ័នស្ទឹងមានជ័យសារជាថ្មី នាល្ងាចថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៩​នេះ​។​

សម្រាប់ឈឿន ឆៃដេន កីឡាករ​មកពីក្លិបនិរោធន៍សែនជ័យ ស្វាគមន៍កីឡាករថៃ Sathanfa Xakati ក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម ដែលជាគូ​អន្តរជាតិទី​១ ។ ចំណែក​គូអន្តរជាតិពិសេសទី​២ គឺ វង្ស ណយ មកពីក្លិបកុលបុត្រគុនខ្មែរ​ខណ្ឌទួលគោក នឹងស្វាគមន៍ កីឡាករថៃ PetchChharthai Sor Bunyean ។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីប្រដាល់ដ៏កក្រើកនេះ នឹងចាប់ផ្តើមពីម៉ោង ៧:00 នាទីយប់ ដល់ ម៉ោង ៩:០០ នាទីយប់ ថ្ងៃទី​១៥ ខែកុម្ភៈ ៕