ភ្នំពេញ៖ ដូចការគ្រោងទុកបទចម្រៀងរបស់កុមារី ល្អហួស ក្មួយស្រីតារាសម្តែងស្រស់សោភា ដេននី ក្វាន់ បានចេញជាផ្លូវការនាថ្ងៃម្សិលមិញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក បានស្តែងឲ្យឃើញពីខ្សែជីវិតដ៏កម្សត់របស់កុមារីម្នាក់ ។

កន្លងទៅប្អូនប្រុសបង្កើតរបស់ដេននី ក្វាន់ លោក គឹម សាន ក៏បានផ្តល់បទសម្ភាសន៍ជាមួយ OBN Asia ថា បទនេះនឹងចេញក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ហើយ MV គ្រោងនឹងធ្វើនៅចុងខែកុម្ភៈ ហើយការបង្កើតបទនេះឡើងក្នុងគោលបំណងឲ្យទស្សនិកជនទូទាំងប្រទេស កុំស្អប់អ្នកក្រ ឬក្មេងសំរាម ធ្វើអ្វី គ្មាននរណាម្នាក់កើតមកចង់ក្រនោះទេ ។

នាងសំរាម ដែលជាបទចម្រៀងបង្កប់ទៅដោយមនោសញ្ចេតនាខ្សែជីវិតដ៏កំសត របសក្មេងស្រីម្នាក់ បានលាតត្រដាង ទៅលើបទចម្រៀង ដែលបកស្រាយដោយ កុមារី ល្អហួស ហៅយាយា ដែលជាក្មួយស្រីបង្កើត ដេននី ក្វាន់ ។

បទខាងលើផ្តួចផ្តើមនិងនិពន្ធចម្រៀងដោយលោក គឹម សាន នៅក្នុងបទចម្រៀងនេះ គេចង់និយាយពីជីវិតតស៊ួរបស់កុមារីម្នាក់ ដើម្បីឲ្យស៊ីសង្វាក់ ជាមួយបរិបថ ក្នុងសង្គមជាក់ស្តែង មានន័យថាអ្នកមាន ដែលមានជីវភាពធូរធាររស់នៅក្នុងភាពស៊ីវិស័យ សំបូរសប្បាយ សូមរំលែក នូវក្តី ស្រលាញ់របស់ខ្លួនជូនអ្នកក្រខ្សត់ ជាពិសេសក្មេងៗរើសសំរាមផង ហើយបទនេះចង់បង្វែរ ឲ្យទស្សនិកជនក្រឡេកពីស្ថានភាពលំបាករបស់កុមារាកុមារីទូទាំងប្រទេស ។
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖