ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថាក្រោយពីស្ថាប័នIMFសហការជាមួយស្ថាប័នជំនាញរបស់កម្ពុជាវាយតម្លៃថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨កន្លងទៅមានកំណើន៧,៥%មិនមែន៧,៣%ដូចការប្រកាសកាលពីដើមឆ្នាំនោះទេ។
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះថា”កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសកាលពីដើមឆ្នាំកន្លងទៅដែលមាន៧,៣ភាគរយនោះឥឡូវ IMFសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបានវាយតម្លៃឡើងវិញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨កន្លងទៅនេះគឺមានរហូតទៅដល់៧,៥ភាគរយដែលជាកំណើនខ្ពស់បំផុត”៕