ជម្លោះជីដេវីត និង ខ្មែរ​មួយជីវិត ឈានដល់ការធ្លាយរឿងអាស្រូវ​របស់ ពេជ្រ សោភា ពាក់ព័ន្ធវិស័យបទភ្លេង​

0

ភ្នំពេញ៖ ជម្លោះ​រ៉េប របស់ជីដេវីត និង តារាចម្រៀងក្រៅប្រទេសខ្មែរមួយជីវិត កំពុងក្លាយជាប្រធានបទក្តៅគគុក ដោយឆ្លងឆ្លើយមិន ទាន់រកឃើញ ថ្ងៃបញ្ចប់ នឹងឈានដល់ការធ្លាយ​រឿង​អាស្រូវពេជ្រ សោភា ពាក់ព័ន្ធវិស័យបទភ្លេង ។​

ក្រោយពីខ្មែរមួយជិវិត បានបញ្ចេញបទ «ប៉ារ៉ូពិឃាដ» មក ក៏ស្រាប់តែជីដេវីត បានឆ្លើយតបវិញភ្លាមៗ នៅរាត្រីនេះ ដោយចេញបទចម្រៀង ក្រោមចំណងជើងថា «REST IN HELL» ដែលជាបទដៀលកប់ៗ ទៅតារាចម្រៀងខ្មែរមួយជីវិតផងដែរ ។​

បទនេះ មិនត្រឹមតែ​ដៀលទៅកាន់ខ្មែរមួយជីវិតនោះទេ ថែមទាំងទម្លាយនូវរឿងពិតរបស់ជីដេវីត អំឡុងពេលដែលនៅជាមួយពេជ្រ សោភា ដោយតារាចម្រៀងស្រីរូបនេះ យកបទភ្លេង​របស់ជីដេវីត ខំធ្វើដាក់ឈ្មោះ របស់ខ្លួនហើយចំណូលទៀតសោត ធ្លាកត្រឹមដៃតារាចម្រៀងស្រី រូបនេះ ។

ក្នុងឃ្លាបទចម្រៀង ជីដេវីត បានច្រៀងថា «ផ្ទះដ៏ធំតែសែនចង្អៀត មានន័យអីខ្ញុំទ្រាំនៅ កៀមខ្លាំងពេកពិបាកនឹដកដង្ហើម ជាហេតុដែលខ្ញុំរើបំរាស់ នឹងក្រោកឡើង» គឺហាក់ដូចជាសំដោទៅលើទ្រនំផលិតកម្មធំកន្លងទៅដែលខ្លួនធ្លាប់ជ្រក ។ នៅឃ្លាដែលគេចាប់អារម្មណ៍បំផុតមួយទៀតគឺ «អាចថាខ្ញុំគឺខ្ញុំបំរើ ដើរតាមផ្លូវដែលគេណែនាំ តែបើសិនខ្លួនខ្ញុំមិនខាំ ម្លោះស្មាននេះតើទៅជាស្អី បើភ្លេងទំនុកនិពន្ធសុខចិត្ត​ដាក់ឈ្មោះចាហ្វាយ ចំណូលបទភ្លេងត្រូវ​ទទួលក៏ទើត្រឹមចាហ្វាយ តែបើសិនចៅហ្វាយខឹងដាក់ក្បាលអាប៉ិនឹងទៅ​ នៅមិននៅមករំលឹករឿងអតីត ឲ្យចាហ្វាយហ្មងសៅ»
ចង់ជ្រាបច្បាស់ស្តាប់ឃ្លិបវីដេអូជីដេវីត ដូចខាងក្រោមនេះ៖