ដឹងអត់បច្ចុប្បន្នប្រទេសណាដែលផលិតនាវាបានច្រើនជាងគេលើលោក?

0

មកដល់ពេលនេះប្រទេសចិននៅតែអាចបានរក្សាតំណែងកំពូលរបស់ខ្លួននៅក្នុងវិស័យឧស្សាហកម្មផលិតនាវាបានច្រើនបំផុតជាងបណ្តាប្រទេសទាំងឡាយនៅលើពិភពលោកខណៈដែលកាលពីឆ្នាំមុនចិនក៏មានឈ្មោះជាប្រទេសលេខ១ក្នុងឧស្សាហកម្មខ្នាតយក្សនេះផងដែរ។

សមាគមក្រុមហ៊ុនឧស្សាហកម្មដឹកជញ្ជូនជាតិចិនបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថានៅក្នុងឆ្នាំ២០១៨ក្រុមហ៊ុនចិនបានផលិតនាវាថ្មីដល់ទៅចំនួន៤៣,២ភាគរយនៃចំនួននាវាដែលបានផលិតទាំងអស់នៅលើពិភពលោកហើយចំនួននេះមានការកើនឡើងពី៤១,៩ភាគរយដែលជាតួលេខកាលពី២០១៧។

របាយការណ៍ដដែលបានសរសេរទៀតថាប្រទេសចិនបានទទួលការបញ្ជាទិញថ្មីសរុបចំនួន៤៣,៩ភាគរយកាលពីឆ្នាំមុននិងបានកាន់កាប់ចំនួនប្រមាណជា៤២,៨ភាគរយនៃការបញ្ជាទិញដែលមានស្រាប់។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៥០ដល់ដើមសតវត្សរ៍ទី២១ចំណាត់ទាំងបីលើលោកត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុនសាធារណរដ្ឋកូរ៉េនិងចិនខណៈដែលក្នុងឆ្នាំ២០១០ ប្រទេសចិនបានកើនលើសពីប្រទេសកូរ៉េខាងត្បូងនិងជាប់លំដាប់ទី១នៅលើពិភពលោក៕

ប្រែសម្រួល: Mr Lee