ផែនការយក្សចុងក្រោយមួយរបស់ទីក្រុងឌុយបៃដើម្បីទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់មានតម្លៃរហូតទៅដល់៥ពាន់លានដុល្លារ។រមណីយដ្ឋានដ៏អស្ចារ្យនេះនឹងលេចរូបរាងឡើងនៅកណ្តាលសមុទ្រតាមរយៈការបង្កើតកោះសិប្បនិម្មិតចំនួន៦ដែលវាសរុបអាចផ្ទុកអ្នកទេសចរណ៍បានទៅដល់១៦០០០នារដូវកាលសំបូរភ្ញៀវបំផុតប្រចាំឆ្នាំ។
សំណង់ដ៏ល្អនេះត្រូវបានចាប់ផ្តើមធ្វើឡើងតាំងតែពីឆ្នាំ២០០៣តាមរយៈការប្រមូលយកដុំថ្មធំៗជាង៣៤ពាន់លានតោននិងខ្សាច់សមុទ្រប្រមាណជា៣២០លានគូបហើយវាត្រូវបានគេដាក់ឈ្មោះវាថាThe Heart of Europeដោយសារតែការរចនានៅតាមកោះទាំង៦នឹងយកគំរូតាមរចនានៅតាមបណ្តាប្រទេសនិងទីក្រុងនានានៅក្នុងតំបន់អ៊ឺរ៉ុប។
The Heart of Europeក្រោយបញ្ចប់ការសាងសង់នឹងប្រមូលផ្តុំនូវសណ្ឋាគារសរុប១៣និងផ្ទះលំហែកំសាន្តជាង៤០០០ព្រមទាំងបន្ទប់នៅក្រោមសមុទ្រជាច្រើនទៀតដោយតំណាក់កាលដំបូងផ្ទះលើទឹកមានចំនួន១០នឹងដាក់ឲ្យដំណើរការផ្ទះវិឡា៣០ខ្នងនិងផ្ទះប្រភេទបណ្តែតទឹកផ្សេងទៀតប្រមាណជា៧៨ផងដែរ៕
ប្រែសម្រួល:Mr Lee



