តារាចម្រៀងរ៉េបដ៏ល្បី Chris Brownត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីសសាជាថ្មីដោយរងនូវការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងការសេពគ្រឿងញៀនផង។
CNN ចេញផ្សាយនៅថ្ងៃអង្គារទី២២ខែមករានេះបានផ្សាយឲ្យដឹងថាBrownត្រូវបានគេចាប់ខ្លួនរួមជាមួយមនុស្សមិនស្គាល់អត្តសញ្ញាណ២នាក់ផ្សេងទៀត។ ស្ថានទូតអាមេរិកនៅទីក្រុងប៉ារីសបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នោះទេ។
តរាចម្រៀងរូបនេះបានទទួលការចោទប្រកាន់ជាច្រើនដងមកហើយដូចជាបទរំលោភបំពានលើរាងកាយបន្ទាប់ពីមានឧបទ្ទេវហេតុមួយជាមួយមិត្តស្រីរបស់គាត់គឺ Rihanna កាលពីឆ្នាំ២០០៩។ គាត់ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានឧក្រិដ្ឋកម្មនិងធ្វើការគំរាមកំហែងព្រហ្មទណ្ឌនៅក្នុងឧបទ្ទេវហេតុនោះហើយបានទទួលការព្យួរទោសរយៈពេលប្រាំឆ្នាំផងដែរ។
ថ្មីៗនេះមុនពេលហេតុការណ៍កើតឡើងនៅទីក្រុងប៉ារីសលោក Brown ត្រូវបានចាប់ខ្លួនបន្ទាប់ពីការប្រគំតន្ត្រីមួយកាលពីខែកក្កដាលើបទចោទប្រកាន់ពីបទឧក្រិដ្ឋដែលបណ្តាលមកពីឧប្បត្តិហេតុខែមេសាឆ្នាំ២០១៧ដែលលោកត្រូវបានចោទប្រកាន់ពីបទវាយមនុស្សម្នាក់ដែលថតរូបគាត់ដោយគ្មានការអនុញ្ញាត។
លើសពីនេះកាលពីក្នុងឆ្នាំ២០១៣លោកBrownនិងអង្គរក្សរបស់លោកត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរំលោភបំពានឧក្រិដ្ឋកម្មបន្ទាប់ពីមានរឿងអាស្រូវមួយនៅខាងក្រៅសណ្ឋាគារមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ ការចោទប្រកាន់នេះត្រូវបានកាត់បន្ថយជាបទល្មើសមជ្ឈិមនៅក្នុងតុលាការនៅថ្ងៃបន្ទាប់ហើយលោក Brown ត្រូវបានដោះលែងពីពន្ធនាគារដោយគ្មានការធានា៕
ប្រែសម្រួល: Mr Lee