ក្លិប Tottenham បានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធDele Alli មានបញ្ហាសរៃពួរជើង ដែលនឹងរុញច្រានឲ្យគាត់ចាកចេញពីទីលានរហូតដល់ខែ មីនា ឆ្នាំនេះ ។
របួសរបស់កីឡាករខាងលើពេលប៉ះ Fulham នាថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយបញ្ហានេះកំពុងធ្វើឲ្យ Spurs យ៉ាប់យឺន ដោយសារកីឡាករ ឆ្នើមពីររូបជួបបញ្ហា ក្នុងនោះមានខ្សែប្រយុទ្ធ Harry Kane ដែលនឹងសម្រាកដល់ខែមីនា ដូចគ្នាផងដែរ បន្ទាប់ពីរបួសកជើង ។
ដោយឡែក Son Heung-min ក៏មិនអាចប្រកួតបានដូចគ្នា ដោយសារតែជួបភារកិច្ចក្នុងព្រឹត្តិការណ៍ Asian Cup តំណាងឲ្យប្រទេសកូរ៉េខាងត្បូង។
Alli ក៏នឹងត្រូវអវត្តមានការប្រកួត Champions League វគ្គ ១៦ក្រុម ពេលជួប Borussia Dortmund សម្រាប់ជើងទី១ ។
របាយការណ៍ក្លិបបានបញ្ជាក់ថា Alli បានស្កែនរកមូលហេតុនៃបញ្ហារួចហើយគឺបញ្ហាសរសៃពួរជើង ដោយកំពុងតែយកចិត្តទុកដាក់ព្យាបាលពីសំណាក់គ្រូពេទ្យ នឹងរំពឹងថា វិលចូលទីលានហ្វឹកហាត់វិញ នៅដើមខែមីនា ។
ចុចចុះឈ្មោះទីនេះ Free លេងជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ៕