ភ្នំពេញ៖ កន្លងទៅក្នុងពិភពសិល្បៈបាននិយាយតៗគ្នា និងហៅ នៅ សុនីតា ថាជាជំទាវតូចៗ ដែលធ្វើឲ្យមានចម្ងល់សម្រាប់មហាជនយ៉ាងខ្លាំង ជុំវិញ ការហៅយ៉ាងដូច្នោះ ប៉ុន្តែឥឡូវពាក្យហៅនោះបានក្លាយជាការពិតហើយ ក្រោយលោក ទិត ថាវរិទ្ធ បានក្លាយជាឯកឧត្តម ក្រោយអង្គព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ម្សិលមិញនេះដែរ គេឃើញតារាសម្តែងពៅ លីដា រួមទាំងប្អូនប្រុស និងប្អូនស្រីកញ្ញា ឌួង ហ្ស៊ូរីដា បានអញ្ជើញទៅអបអរដល់គេហដ្ឋាន ក្រោយ លោកទិត ថារិទ្ធ បានក្លាយជាឯកឧត្តម ។
យោងតាមព្រះរាជក្រិត្យ ដែលធ្វើឡើងនៅព្រះមរាជវាំងចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នោះ គេឃើញយ៉ាងច្បាស់ថា លោក ទិត ថារិទ្ធ បានក្លាយ ជាអនុរដ្ឋលេខា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយត្រាស់បង្គាប់ឡើងដោយអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្រោយឡើងតំណែងនេះ តារាៗខាងលើបានទៅចូលរួមអបអរដោយមានបាច់ផ្កា កាលពីថ្ងៃម្សិលមិញ ហើយអ្វីដែលកាន់ តែភ្ញាក់ផ្អើល គេឃើញក្នុងគេហដ្ឋាននោះ មានភ្ជាប់រូបថតបិទនៅលើជញ្ជាំង រវាងលោក ទិត ថាវរិទ្ធ និងតារាសម្តែងសាច់សខ្ចី នៅ សុនីតា ផងដែរ ។
ចំណុចនេះ បានធ្វើឲ្យមានការងឿងឆ្ងល់ថា តើ ទិត ថាវរិទ្ធ និង នៅសុនីតា ត្រូវជាអ្វីនឹងគ្នា ? ទោះបីជាយ៉ាងណាប្រភពបានទម្លាយថា តាមពិត ពួកគេ បានទំនាក់ទំនងស្នេហាជាមួយគ្នាយូរហើយ ៕


