បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានសម្លាប់ដោយសត្វតោមួយបន្ទាប់ពីគាត់បានតោងឡើងជញ្ជាំងសួនសត្វមួយនៅភាគខាងជើងរដ្ឋ Punjab កាលពីព្រឹកថ្ងៃច័ន្ទនេះ។
បុរសនោះបានឡើងជញ្ជាំង 6 ម៉ែត្រនៃសួនសត្វ Chhatbir ដែលមានតោ 4 ក្បាលនៅខាងក្រោមនោះ ហើយគាត់បានធ្លាក់ចូលទៅក្នុងតំបន់គ្រោះថ្នាក់ក៏ត្រូវតោវាយប្រហារ។ ពេលឮសំឡេងស្រែករបស់គាត់កម្មករបានប្រញាប់ប្រញាល់ព្យាយាមជួយសង្គ្រោះបុរសនោះតែជាអកុសលមិនអាចជួយសង្គ្រោះទាន់ពេលវេលាបាន។
លោក Roshan Sunkaria មកពីនាយកដ្ឋានព្រៃឈើរដ្ឋបាននិយាយ ” យើងបានយកគាត់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះប៉ុន្តែគាត់បានស្លាប់ដោយទទួលរងរបួសនៃស្នាមចង្កូមយ៉ាងសុះសាច់” ។
សត្វដែលវាយប្រហារបុរសនោះគឺជាសត្វតោដែលជាប្រភេទសត្វដែលជិតផុតពូជហើយជាសត្វដែលមានភាពទាក់ទាញបំផុតសម្រាប់ទេសចរផងដែរ។
សត្វតោប្រភេទនេះសព្វថ្ងៃមានត្រឹមតែប្រហែល 500 ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងព្រៃដែលជាជម្រករបស់ពួកតោនេះ នៅរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ អាជ្ញាធរមិនទាន់អាចទាក់ទងគ្រួសារជនរងគ្រោះបានទេ។
សួនសត្វនេះបានបង្កើនការព្រមាននិងហាមប្រាមយ៉ាងតឹងតែងនៅក្នុងបរិវេណនោះហើយបានណែនាំដល់អ្នកទេសចរឱ្យធ្វើដំណើរជាមួយយានយន្តនិងពេលឈប់រថយន្តត្រូវចាក់សោរជានិច្ច។