ប៉ូលិសអង់គ្លេសបាននិយាយថាពួកគេបានធ្វើការនិយាយទៅកាន់ព្រះអង្គម្ចាស់ Philipរួចហើយអំពីការបើកបរដោយធ្វេសប្រហែសរបស់ទ្រង់ដោយមិនបានពាក់ខ្សែក្រវ៉ាត់។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍បានបោះពុម្ពផ្សាយរូបថតនៃការបើកបររបស់មហាក្សត្រអង់គ្លេសព្រះជន្ម៩៧វស្សាអង្គនេះជាមួយនឹងរថយន្តប្រភេទ Land Rover Freelander ដោយគ្មានការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឡើយនៅត្រង់ចំណុចក្បែរទៅនឹងតំបន់ Sandringham ភាគខាងកើតប្រទេសអង់គ្លេស។
អ្នកនាំពាក្យម្នាក់របស់ប៉ូលីសក្នុងតំបន់ Norfolkបាននិយាយថាការផ្តល់ដំបូន្មានដ៏សមស្របត្រូវបានផ្តល់ជូនដល់អ្នកបើកបររូបនេះហើយបញ្ជាក់ថានេះគឺស្របជាមួយនឹងការឆ្លើយតបជាស្តង់ដាររបស់យើងនៅពេលដែលត្រូវបានគេរាយការណ៍អំពីរូបភាពបទល្មើសបែបនេះ។
គួរបញ្ជាក់កាលពីពីរថ្ងៃមុនព្រះអង្គម្ចាស់Philipបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុរថយន្តមួយដែលទ្រង់មិនបានទទួលរងរបួសអ្វីឡើយប៉ុន្តែរថយន្តរបស់ទ្រង់បានឈប់ចតនៅខាងទិសដៅរបស់ខ្លួនបន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយនឹងរថយន្តប្រភេទKiaមួយគ្រឿងនៅក្បែរផ្ទះរបស់គ្រួសាររាជវង្សនៅឯSandringhamនេះដដែល៕
ប្រែសម្រួល:Mr. Lee