លោកយាយAlmeda Errell មកពីទីក្រុង Maryville រដ្ឋ Tennessee បានចាប់ផ្តើមស្រាលាញ់គ្នាជាមួយនឹងស្វាមីរបស់គឺលោក Gary Hardwick ក្នុងរយៈពេល២ ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ២០១៦បើទោះបីជាមានអាយុខុសគ្នាដល់ទៅ៥៣ឆ្នាំក៏ដោយ។
លោកយាយ Errell ដែលមានអាយុ៧២ឆ្នាំនិងលោកHardwickមានអាយុទើបតែ១៩ឆ្នាំបានធ្វើការណាត់ជួបគ្នាដំបូងមានរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះពួកគេក៏បានចាប់ផ្តើមមានមនោសញ្ចេតនា
ពេញទំហឹងរកគ្នាបាត់ទៅហើយនេះបើយោងតាមការចេញផ្សាយរបស់ Daily Mail។
ប៉ុន្តែនៅពេលដឹងអំពីមូលហេតុដែលពួកគេបានចាប់ផ្តើមស្រលាញ់គ្នាដំបូងនោះគឺរឹតតែហួសចិត្តទៅទៀត។លោកយាយ
Errellបានជួបនឹងបុរសកំពូលស្នេហ៍គ្រាដំបូងនៅពេលដែលយុវជនរូបនេះបានទៅចូលរួមពិធិបុណ្យសពរបស់កូនប្រុសរបស់លោកយាយកាលពីឆ្នាំ២០១៦ហើយនឹងបន្ទាប់មកលើកទី២នៅឯពិធីខួបកំណើតមួយផ្សេងទៀតមុននឹងចាប់ផ្តើមធ្វើការការណាត់ជួបគ្នាសាសងស្នេហាជាលើកដំបូង។
បច្ចុប្បន្នគេទាំងពីរនាក់បានរៀបការរួចរាល់ហើយក្រោយពេលដែលលោកយាយErrellបានរៀបការម្តងហើយកាលពី៤៣ឆ្នាំ។លោកយាយបានពណ៍នាថាស្នេហានេះពិតជាផ្អែមណាស់ដោយសារតែគាត់មិនដែលបានទទួលរសជាតិអោបថើបគ្នាជារៀងរាល់ថ្ងៃបែបនេះអស់រយៈពេលជាច្រើនទសវត្សមកហើយ៕
ប្រែសម្រួល: Mr Lee


