ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២១ មករានេះលោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅខេត្តស្ទឹងត្រែងបានបង្ហាញគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាមួយគម្រោងសាងសង់ផ្លូវល្បឿនលឿននិងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផងដែរ ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមហ៊ុន ដែលកំពុងបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជានិងបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា៕

