ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រពីភ្នំពេញទៅហុងកុងអាចនឹងលេចចេញរូបរាងនាពេលខាងមុខ

0

ភ្នំពេញ៖ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិស្វកម្មនិងដែកថែបចិនបានបង្ហាញគម្រោងសាងសង់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីភ្នំពេញទៅហុងកុង ដើម្បីជំរុញនិងលើកកម្ពស់ ប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជា ឲ្យកាន់តែមានគុណភាព និងមានល្បឿនលឿនជាងមុនផងដែរខណៈកម្ពុជាកំពុងត្រូវការក្រុមហ៊ុនវិនិយោគច្រើនថែមទៀត លើវិស័យបច្ចេកវិទ្យានេះផងដែរ។
ជាការឆ្លើយតបសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានឯកភាពទៅនិងការស្នើសុំខាងលើព្រោះថាកម្ពុជាទើបតែមានប្រព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ៕