ភ្នំពេញ៖ អ្នកលេងល្បុកតោខ្មែរ សម ថារ័ត្ន បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយបង្ហាញវត្តមានទៅដល់ផ្ទះ ប៉ាគីអាវផ្ទាល់តែម្តង ក្នុងទឹកដី ឡូអេនជើឡេស សហរដ្ឋអាម៉េរិក ។
សម ថារ័ត្ន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិថា «យី គិតសព្វៗទៅ ដូចម៉េចមិនដឹងទេ រកថាមិនត្រូវ។ បានទៅដល់ផ្ទះផ្ទាល់ខ្លួនគេហើយ មើលទូរទស្សន៍ផ្ទះគេ ហូបបាយកកផ្ទះគេទៀត ជុំគ្នីគ្នាគេ ជុំឯងអីណាណី។ ឱកាសច្ចឹងៗមានមិនច្រើនទេម៉ែ! មិនភក្តិអាគាំងស សួរខ្ញុំថា មានខ្មែរប៉ុន្មានអ្នក បានមកលេងផ្ទះពូ ប៉ាកគីអាវចឹង? ខ្ញុំថា ណាដឹង! បើជុំវិញ សុទ្ធតែភីលីពីន និងពួកអាគាំង! ប្រហែលខ្ញុំជាខ្មែរទីមួយ? អត់ដឹងដែរ តែបើមែន អីយ៉ូយ ឡូយណាស់ ហិហិ! » ៕








