ភ្នំពេញ៖ នៅថ្ងៃទី 09 ខែមករា ឆ្នាំ2019 កន្លងទៅថ្មីៗនេះ គ្លីនិកកែសម្ផស្សមេហ្គាប៊ែលបានប្រារព្ធពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅសាខាថ្មី១ទៀត ដែលមានទីតាំងនៅផ្ទះលេខ 41A ផ្លូវលេខ 310 សង្កាត់បឹងកេងកង1 ក្រោម អធិបតីភាព ឯកឧត្តម ស៊ិន សូណា និង លោកជំទាវ កែវ វង្សសៀក អគ្គនាយក គ្លីនិកកែសម្ផស្សមេហ្គាប៊ែល។
ការពង្រីកវិសាលភាពរបស់ខ្លួននៅពេលនេះ សបញ្ជាក់អោយឃើញពីភាពជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនអស់រយៈពេលជាង 10ឆ្នាំមកនេះ លើវិស័យថែរក្សាសម្ផស្ស។
ដើម្បីអបអរសាទរក្នុងឱកាសពិសេសនេះ គ្លីនិកមេហ្គាប៊ែលសាខាបឹងកេងកង បានធ្វើការលក់បញ្ចុះតម្លៃ50%គ្រប់សេវាកម្មទាំងអស់ ផងដែរ ៕






