ភ្នំពេញ៖ តារាសម្តែង និងចម្រៀង សូ ដានីតា នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះបានចេញប្រតិកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីរឿងភ្លើងឡើងថ្លៃខុសប្រក្រតី ខណៈដែលរាជរដ្ឋាភិបាលប្រកាសបញ្ចុះតម្លៃភ្លើងនោះ។
សូ ដានីតា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ថ្ងៃនេះចង់និយាយពីរឿងថ្លៃភ្លើងបន្តិច តាមខ្ញុំដឹង សម្តេចតេជោលោកបានប្រកាសអោយចុះថ្លៃដើម្បីសំរួលជីរវភាពប្រជាជន . តែទទឹមនឹងការចុះថ្លៃបែជាផ្ទះខ្ញុំឡើងថ្លៃទៅវិញ?
រាលខែគឺខ្ញុំប្រើរ ១ខែ ៣០ម៉ឺនជាង តែអីឡូវឡើងដល់៥៥ម៉ឺនជាង ។
សូ ដានីតា បន្តថា ពេលតេទៅ ប្រាប់អោយទៅដាក់ពាក្យតវ៉ា ដល់ពេលទៅដាក់ពាក្យតវ៉ា ប្រាប់ថាអោយបង់សិន ចាំតាមដានខែក្រោយទៀត
ចុះបើខែក្រោយឡើងទៀត ? មានគេមកមើលអោយ តែ បើអត់ឡើង ចុះលុយដែលខ្ញុំបង់លើស អ្នកណាសងមកវិញ?ហើយតើឯណារកយុត្តិធម៍សំរាប់គីឡូភ្លើងក្នុងការប្រើជាប្រចាំខែរបស់ខ្ញុំ ? ផ្ទះខ្ញុំប្រើ១ខែអស់តែ៣០ម៉ឺនជាង មានម៉ាស៊ីនត្រជាក់មាន២ . តែខ្ញុំប្រើជាប្រចាំតែ១ទេ . ម៉ាស៊ឺនត្រជាក់១ កង្ហារ ២.៣( ប្រើតែពេលយប់ )នឹងអំពូលភ្លើងបើកពេលយប់ធម្មតា ទូរទស្សន៍២ ទូទឹកក២ តែដតភ្លើងចោល តែមិនសូវបើកបិទនោះទេ . ថ្លៃភ្លើងអស់ច្រើនបែបនេះ បើសិនជាផ្ទះខ្ញុំទិញអីបន្ថែមមកប្រើខ្ញុំប្រាកដមិនសរសេរសួរនោះទេ ។
តារាចម្រៀងរូបនេះបន្តថា ខ្ញុំចង់សួរថាទៅខាងអ្នកខាងភ្លើងតិច ក្រែងលោមកពីខ្ញុំល្ងង់មិនដឹង ពីរឿងការងារហ្នឹង . ខ្ញុំចង់សួរថា ថាតើភ្លើងវាឡើងគីឡូមកពីបញ្ហាអី បើការប្រើនៅដដែលៗរៀងរាល់ខែ ? ហើយផ្ទះខ្ញុំនៅក្នុងបុរី អត់មានអ្នកថ្ពួកលួចប្រើភ្លើងទេ ?
រឺមួយក៏ខាងភ្លើងហ្នឹងតែងតែដូចប្រជាជននិយាយពិតមែន ?
លុយប៉ិនហ្នឹងមិនច្រើនទេ តែខ្ញុំចង់ដឹង ខ្ញុំល្ងង់ ជាពិសេសគឺទៅតវ៉ាហើយ អោយបង់សិន ចាំមើលខែក្រោយ???
ចុះបើខែក្រោយខ្ញុំមានការប្រើដដែល តែបើជាប្រែប្រួលឆ្លាកនៅ៣០ម៉ឺនជាងវិញ តើខាងភ្លើងដកលុយលើសមកសងខ្ញុំវិញទេ ? បញ្ជាក់ថា កាលមុនឆ្លាប់ឡើងដល់៤៤ម៉ឺនជាងម្តង តេទៅនិយាយដូចខាងលើចឹងតាមដានសិន ហើយខែបន្ទាប់ក៏ចុះរហូតខ្ញុំក៏មិនសួរអីដែរ អីឡូវហ៍ានឡើងទៅដល់៥៥ម៉ឺនជាង ចឹងសុំសួរម្តង គ្រែងអ្នកមានជំនាញខាងមើលគីឡូ អាចប្រាប់ខ្ញុំបានខ្លះ កុំអោយខ្ញុំបង់លុយភ្លើងដោយក្តីក្តៅប្រហាយបែបនេះ ,
តើមានបងប្អូនណាខ្លះជួបដូចផ្ទះខ្ញុំ ?