ចាប់ខ្លួនយួន១២នាក់រស់នៅគ្មានឯកសារត្រឹមត្រូវ

0

ភ្នំពេញ៖ ការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងត្របែក ខណ្ឌចំការមន មានការដឹកនាំដោយ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នឹងលោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩បានចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិបរទេស ស្ថិតនៅសិប្បកម្មកែច្នៃឈើ សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញជាលទ្ធផលពិនិត្យឃើញជនជាតិវៀតណាម សរុបចំនួន១២នាក់(ស្រី៣នាក់) គ្មានឯកសារត្រឹមត្រូវត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្ត៕