សារព័ត៌មាន Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា កំពូលតារាសម្ដែងចិនហុងកុង Chow Yun-fat បានធ្វើការបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនចំនួន 2,3 ម៉ឺនលានដុល្លារ សម្រាប់ការធ្វើបុណ្យសាងកុសល ។
តារាប្រុសរូបនេះ បានផ្ដល់បទសម្ភាសន៍ប្រាប់សារព័ត៌មានកូរ៉េ Korean Daily ថា ទ្រព្យសម្បត្តិរបស់លោកពិតមែនមានច្រើន បើទោះជាស្លាប់ទៅក៏លោកចាយមិនអស់ និងយកទៅតាមមិនបានឡើយ ដូច្នោះហើយលោកសម្រេចថា ធ្វើការបរិច្ចាគសម្រាប់កសាងកុសលបុណ្យក្នុងឆ្នាំថ្មីនេះ ។ លោកបញ្ជា្កក់ដែរថា ក្នុងមួយខែលោកចំណាយអស់ 800 ដុល្លារតែប៉ុណ្ណោះក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងចូលចិត្តដើរកម្សាន្ដតាមសួនសាធារណៈដូចមនុស្សសាមញ្ញ។
គួរបញ្ជាក់ដែរថា កំពូលតារាប្រុសវ័យ 63 ឆ្នាំរូប ធ្លាប់បានក្រុមផលិតកុនហូលីវូដអញ្ជើញទៅសម្ដែងភាពយន្ដធំដូចជា Corruptor , Crouching Tiger Hidden Dragon និងPirates of the Caribbean 3 ៕