Man Utd នៅពេលនេះហាក់ដូចជាស្ថិនៅឆ្ងាយក្នុងការដណ្តើមពានក្នុងក្របខណ្ឌ Premier League ប៉ុន្តែការងារនៅចំពោះមុខ គឺត្រូវដណ្តើមតំណែង តារាង ក្រុមកំពូល ទាំង ៤ ។
តំបន់ប្រយុទ្ធហាក់ដូចជាមានស្ថានភាពប្រសើរសម្រាប់បិសាចក្រហម ប៉ុន្តែអ្វីដែលចោទនៅទីនេះ គឺតំបន់ខ្សែការពារ ដែលក្លិបនេះកំពុងសម្លឹង មើល ជាចាំបាច់ ។
ខ្សែការពាររឹងមាំរបស់ Spurs គឺកីឡាករ Toby Alderweireld ជាកីឡាករមួយរូប ដែលបិសាចក្រហមត្រូវការ ជាមួយហេតុផល ចំនួន ៣ ៖
១. ជួយស្ថាបនាដល់ការវាយប្រហារ
បើនិយាយពីស្ថានភាពងាកទៅក្រោយ ក្រោមការដឹកនាំរបស់ Sir Alex Ferguson គេឃើញថា តំបន់ខ្សែការពារ ជារឿងសំខាន់បំផុត ដោយតំបន់ខ្សែការពារនេះ ជួយដល់តំបន់ប្រយុទ្ធយ៉ាងសំខាន់ ។ ប៉ុន្មានឆ្នាំក្រោយមកនេះ កីឡាករជើងខាងក្រោមរបស់ បិសាចក្រហម គឺខ្វះធន់ធាន ដូចជា Rio Ferdinand និង Jaap Stam ជាដើម ទាំងនេះជាគ្រឿងផ្សំដ៏ចាប់បាច់ក្នុងវិស័យកីឡាកររបស់ក្រុមបិសាចក្រហម ។
Alderweireld ជាជម្រើសដ៏ល្អ ដោយសារតែមានគុណសម្បត្តិគ្រប់គ្រាន់ ទាំងតំបន់ខ្សែការពារ និងជួយដល់ការវាយប្រហារដូចគ្នា ។
អ្វីដែលកាន់តែអស្ចារ្យ ការបញ្ចូនបាល់របស់គាត់ចំទិសដៅល្អ ដែលអាចជួយដល់ Marcus Rashford និង Anthony Martial ជាដើម។
២. ជាកីឡាករលំដាប់ពិភពលោក តែមានតម្លៃសមរម្យ
Alderweireld ថ្មីៗនេះបានសម្រេចកុងត្រាជាមួយក្លិបរយៈពេល ១ឆ្នាំថែមទៀត ក្នុងតម្លៃខ្លួន ២៥ លានផោន ។ ប៉ុន្តែសម្រាប់ក្លិប ដែលត្រូវការ កីឡាករូបនេះ អាចនឹងបន្ថែម ១០លានផោនពីលើទៀត ហើយក៏ជាតម្លៃដែលសមរម្យ សម្រាប់កីឡាករលំដាប់ពិភពលោករូបនេះ ។
ជាមួយការចង់បានេះដែរ ក៏មានការលើកឡើងពីអ្នកគាំទ្រថា កីឡាករខ្សែការពារនេះចាស់ហើយ អាយុ ៣០ ឆ្នាំ ។ប៉ុន្តែ ធាតុពិត មើលទៅលើ គុណភាពកីឡាករនេះ អាចលេងដល់អាយុ ៣០ផ្លាយ ខណៈខែមីនា ខាងមុខនេះ គាត់អាយុ ៣០ឆ្នាំគត់តែម្តង។
ជាមួយគ្នាដែរ Man Utd ក៏លេចលឺថាចង់បាន Kalidou Koulibaly របស់ Napoli ដែលមានតម្លៃខ្លួន ១០០ លានផោន ។
៣.ជាកីឡាករល្អដែលដឹកនាំការលេងក្នុងតំបន់ខាងក្រោម
Man Utd ប៉ុន្មានឆ្នាំចុងក្រោយមកនេះពិបាករក កីឡាករដូច Giggs, Neville, Ferdinand, Vidic ជាដើម ដែលដឹកនាំការលេងក្នុងតំបន់ផ្នែក ខាងក្រោម ។
នៅទីនេះ Alderweireld ជាអ្នកដែលមានសក្តានុពលក្នុងការដឹកនាំការលេង នៅតបន់ខាងក្រោម នឹងមានបទពិសោធន៍ខ្ពស់ ដែលកំពុងលេង ជាមួយ Spurs បច្ចុប្បន្ន។ កីឡាករខាងលើនេះ មានទម្រង់លេងប្រហាក់ប្រហែលទៅនឹងខ្សែការពារដ៏រឹងមាំរបស់ហង្សក្រហម Virgil van Dijk ៕