ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីមានករណីផ្ទុះអាវុធក្នុងក្លឹបកំសាន្ត ស៊ីលីហួយ KTV ស្ថិតនៅក្នុង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺ។
សមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថាបន្ទាប់ពីទទួលបានករណីផ្ទុះអាវុធ នៅក្នុងក្លឹបកំសាន្តខាងលើភ្នាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ ពេលនោះគេបានប្រាប់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះហើយ កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលទៅដល់ ជនជាតិចិនដែលរងរបួសបានស្លាប់បាត់ទៅហើយ ដោយមានជនជាតិចិនដែលជាមិត្តភក្តិរបស់ជនរងគ្រោះនៅទីនោះចំនួន១០នាក់ (ស្រី២នាក់)។
បន្ទាប់មកកម្លាំងជំនាញបានហៅពួកគាត់មកសាកសួរបំភ្លឺទើបដឹងថាករណីនេះ កើតឡើងដោយសារជនរងគ្រោះបានឈ្លោះ ប្រកែកគ្នាជាមួយមិត្តភក្តិដែលផឹកស៊ីរួមតុគ្នា ពេលនោះជនរងគ្រោះបានដកកាំភ្លើងចេញពីចង្កេះរបស់គេ អាមេបញ្ជូលគ្រាប់ ដើម្បីគំរាម ហើយក៏មានការប្រទាញប្រទង់គ្នា កាំភ្លើងក៏ផ្ទុះ បណ្តាលឲ្យត្រូវជនរងគ្រោះតែម្តង។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ TIAN ZHOU ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្វរជូណាអ៊ិនធើណាសិនណាល់ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានកាំភ្លើងខ្លី ១ដើម ម៉ាក GLOCK 19 AUSTRIA មានលេខៈ BFSK697 ពណ៌ខ្មៅ បង់កាំភ្លើង០១ មានគ្រាប់ ១១គ្រាប់។ បច្ចុប្បន្នកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងស្រាវជ្រាវបន្តតាមនីតិវិធី ៕