ករុណា ពេជ្រ ៖បងស្រី ដាណេ គ្មានអត្តចរិករកស៊ីបែបនេះដាច់ខាត សង្សយ័មានរឿងអ្វីម្យ៉ាងនៅក្រោយនេះទេដឹង

0

ភ្នំពេញ៖ ក្រោយពីផ្ទុះព័ត៌មានថា ថៅកែស្រីឌែរម៉ូគ្លីនិក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរកស៊ីដេរប្រដាប់ភេទក្នុងតម្លៃ ៧០០ ដុល្លារ​ នឹងពាក់ព័ន្ធការគំរាមអតិថិជន នោះ ក៏ត្រូវបានតារាដែលស្គាល់នឹង​ទទួលសេវាកម្មពីមជ្ឍមណ្ឌលកែសម្ជស្សខាងលើ ជាពិសេស​លោក ករុណា ពេជ្រ ថា «បងស្រី ដាណេ គ្មានអត្តចរិករកស៊ីបែបនេះ សង្សយ័មានរឿងអ្វីម្យ៉ាងនៅក្រោយនេះទេដឹង» ។​

បើផ្នែកតាម Status របស់លោក ករុណា ពេជ្រ បានសរសេរថា «​តាម​អ្វី​ខ្ញុំ​ស្គា​ល់​​​ ប​ង​ស្រី​​​ ​ដា​ណេ​​ ​D​C​ ​D​er​m​o​ ​ជា​ង​​​ ​10​ ​ឆ្នាំ​ហើយ​​​ ​គឺ​គា​ត់​មិ​ន​ដែ​លមា​ន​អ​ត្ត​ច​រិ​ត​រ​ក​ស៊ី​បែ​ប​នេះ​ទេ​.​.​.​ ហើ​យ​ខ្ញុំ​ក៏​តែង​តែ​ទៅ​ថែ​ស្បែ​ក​មុ​ខ​នៅ​ហា​ងគា​ត់​​​ ​ប្រ​ក​បដោ​យ​វិ​ជ្ជា​ជី​វះ​​​ ​និង​​​រួ​ស​រា​យ​គ្រ​ប់​ភ្ញៀ​វ​ទូ​ទៅ.​.​.​
​ស​ង្ស​យ័​មា​ន​រឿ​ង​អ្វី​ម្យ៉ា​ង​នៅ​ក្រោ​យ​នេះ​ទេ​ដឹ​ង​.​.​..​ » ។​

ដោយឡែកប្រភពក្បែរនិងស្និទ្ធជាមួយ អ្នកស្រី ហូវ ដាណេ វិញ ក៏បានបញ្ជាក់ថា គ្មានការចាប់ខ្លួនអ្វីនោះទេ ទៅលើអ្នកស្រី ដាណេ ដែលជា​ថៅកែ របស់ខ្លួន គាត់គ្រាន់តែចូលខ្លួនទៅបំភ្លឺជូនសមត្ថកិច្ច ហើយព្រឹកនេះក៏ដូចគ្នា​ គាត់ក៏ចូលខ្លួនទៅបំភ្លឺបន្តជាមួយគ្រូពេទ្យខាងគ្លីនិក ហើយការសរសេរ​ ថាការចាប់ខ្លួនវៃខ្នោះ ជាការបំភ្លើស​ពីការពិតតែម្តង ៕