ជនបរទេស៨នាក់បើកលេងល្បែងអនឡាញខុសច្បាប់នៅប៉ោយប៉ែតត្រូវបានឃាត់ខ្លួន

0

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងនគរបាលក្រុងប៉ោយប៉ែតក្រោមការសម្របសម្រួលនិងដឹកនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ខែមករា ឆ្នាំ២០១៩ បានចុះទៅបង្រ្កាបទីតាំងបើកល្បែងអនឡាញ២កន្លែងក្នុងបុរីGOOD LUCK ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយបានឃាត់ខ្លួនជនជាតិថៃនិងជនជាតិឥណ្ឌូនេស៊ីប្រុសស្រី៨នាក់ និង ដក ហូតសម្ភារៈមួយចំនួន បំរើឱ្យការប្រព្រឹត្តល្បែង អនឡាញខុសច្បាប់។