ភ្នំពេញ៖រថយន្តដឹកកម្មករបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តដឹកប្រេងសាំងពីខាងក្រោយបណ្ដាលឲ្យរបួសកម្មករនិយោជិត៥០នាក់ក្នុងចំណោមកម្មករ៦៥នាក់ដែលជិះក្នុងឡាននៅថ្ងៃទី៣ ខែ មករា ឆ្នាំ ២០១៩នេះស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថាបច្ចុប្បន្នជនរងគ្រោះទាំងអស់ទទួលបានការជួយសង្រ្គោះពីសំណាក់សមត្ថកិច្ចដោយបញ្ជូនកម្មករ៤៩នាក់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕