ភ្នំពេញ៖ អាកាសធាតុប្រែប្រួលកាន់តែត្រជាក់ៗ បងស្រីកណ្តាលដេននី ក្វាន់ ហាក់ដូចជាខ្វះភាពកក់ក្តៅ បានកាន់ក្បាលមេក្រូស្រែកច្រៀងលើឆាក កាលពីរាត្រីឆ្លងឆ្នាំ តាមរយៈបទ «សុំបេះដូងមួយចំណែក» ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើល។
កាលពីរាត្រីថ្ងៃទី30 ខែ ធ្នូ ឆ្នាំ 2018 ក្នុងកម្មវិធីជប់លាងតូចមួយលក្ខណះគ្រួសារ ក្នុងឱកាសឆ្លងឆ្នាំសកល ស្រាប់តែឃើញ វីដេអូមួយដែលត្រូវបង្ហោះឡើង តាមរយះ Acount Facebook Kim San បានសរសេរថា«ធ្លាប់តែលឺចោមខ្វាន់ស្រែកជេរ..តែមកស្តាប់គាត់ច្រៀងម្តងមើលតើទឹកដមសម្លេងគាត់ពិរោះយ៉ាងណាទៅ..( សុំបេះដូងមួយចំណែក...) Choum Kvan 4141» ។
តាមរយៈវីដេអូនោះគេឃើញចោមក្វាន់ ស្រែកច្រៀងមិនចាញ់អ្នកចម្រៀងអាជីពនោះ ដោយបានបង្ហាញទឹកដមសំនៀងពិរោះ និងសកម្មភាពរស់រវើក លើឆាកតែម្តង ៕
ចង់ជ្រាបច្បាស់ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖