ពលរដ្ឋជាង១៧០០នាក់ស្លាប់និងរបួសជិត៥ពាន់នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៨

0

ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨មានប្រជាពលរដ្ឋចំនួន១៧៦១នាក់បានស្លាប់ និងរងរបួសចំនួន៤៧៧១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើប្រៀបធៀបទៅឆ្នាំ២០១៧ ចំនួនអ្នកស្លាប់ថយចុះចំនួន១៩នាក់ និងរងរបួសថយចុះចំនួន៧៦៨នាក់ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨ ភាគច្រើនបើកបរល្មើសល្បឿនកំណត់ ប្រជែង មិនគោរពសិទ្ធិ និងបើកបរមិនប្រកាន់ស្តាំជាដើម។ ចំណែក រាជធានី-ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល៕