Home កម្សាន្ត សិល្បៈកម្សាន្ត តារាចម្រៀងស្រី IU បរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០ លានវ៉ុន ជួយសង្គ្រោះកុមារទីទាល់ក្រលំបាករំសាយគ្រោះភ័យ​

តារាចម្រៀងស្រី IU បរិច្ចាគថវិកាផ្ទាល់ខ្លួន ១០០ លានវ៉ុន ជួយសង្គ្រោះកុមារទីទាល់ក្រលំបាករំសាយគ្រោះភ័យ​

0

នាចុងឆ្នាំ ២០១៨ ជិតចូលដល់ឆ្នាំ ២០១៩ តារាចម្រៀងស្រី IU ឬ មានឈ្មោះពិត អ៊ី ជីអ៊ឺន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០ លានវ៉ុន ដើម្បីធ្វើបុណ្យជួយសង្គ្រោះដល់កុមារទីទាល់ក្រលំបាក និងកំពុងសម្រាកព្យាបាលជំងឺ តាមរយៈមូលនិធិ Green Umbrella Children’s Foundation។

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ ២០១៥ មក តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានធ្វើការបរិច្ចាគប្រាក់របស់ខ្លួនចំនួន ១០០ លានវ៉ុនជាងរៀងរាល់ឆ្នាំ ជួយដល់ក្រុមជួយសង្គ្រោះទឹកជំនន់ និងក្រុមមនុស្សចាស់ជរា ដែលនាងបានចាត់ទុកទង្វើសប្បុរសធម៌នេះ គឹជាការធ្វើបុណ្យបំណាច់ឆ្នាំចាស់ ឱ្យគ្រោះភ័យរលាយបាត់ទៅតាម និងយករឿងល្អៗចូលមកឆ្នាំវិញ៕

Previous articleតារាថៃពីរដួងដែលលេចឭព័ត៌មានមរណភាពផ្ទួនៗ
Next articleម្ចាស់បទ « ប្រពន្ធអ្នកណា ផ្ញើទឹកនេត្រាមក» ប្រកាសមិនខ្វល់ពីអតីតស្វាមីកំពុងរៀបការ