នៅលើបណ្ដាញសង្គមហ្វេសប៊ុកពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលអ្នកគាំទ្ររឿងភាគថៃ បានប្រទះព័ត៌មានមរណភាពតារាថៃដល់ទៅផ្ទួនៗគ្នាដែលនឹកស្មានមិនដល់ នោះគឺ តារាសម្ដែង ឯកប្រុស ម៉ារីអូ ម៉ៅរើ និងតារាសម្ដែងឯកស្រី ខ្វាន់ ឧស្សាហ៍មុនី ។
ដំបូងឡើយបានផ្ទុះនៅព័ត៌មានលោក ម៉ារីអូ ម៉ៅរើ (Mario Maurer) បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍មួយ ខណៈពេលលោកកំពុងធ្វើដំណើរទៅសម្តែងនៅខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយបានបង្កឱ្យមហាជន និង អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តែយ៉ាងណាមិញ អ្នកគ្រប់គ្រងតារាសម្តែង ម៉ារីអូក៏បញ្ជាក់ថា លោកនៅមានជីវិត ហើយពួកគេមិនបានខឹងសម្បាទៅនឹងព័ត៌មាននោះឡើយ ខណៈតារាសម្តែង ម៉ារីអូ ក៏កំពុងបំពេញការងារជាធម្មតាមិនមានបញ្ហាអ្វីនោះទេ និងមិនមានការយល់ច្រឡំតាមតែសារព័ត៌មានចចាមអារ៉ាមនោះ។
រហូតមកជិតដល់ថ្ងៃឆ្លងឆ្នាំនេះ ស្រាប់តែលេចព័ត៌មានមកទៀតថា តារាសម្ដែងឯកស្រី ខ្វាន់ ឧស្សាហ៍មុនី បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍ នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ។ សារព័ត៌មានចចាមអារ៉ាមទាំងនេះ បានបង្កភាណចលាចលក្នុងសង្គមយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ នៅមិនទាន់ឃើញ មានការឆ្លើយតបពីសំណាក់តារាសម្ដែងស្រីរូបនេះទេ។ សូមកុំយល់សារព័ត៌មានចចាមអារ៉ាមនោះឱ្យសោះ៕