ភ្នំពេញ៖ច្បាស់ការហើយសម្រាប់ថ្ងៃខែ និងទីតាំង តារាចម្រៀងហង្សមាស លោក នី រតនា និងគូដណ្តឹងចូលរោងការ បញ្ចប់ភាពជាគូដណ្តឹង ក្រោយភ្ជាប់ពាក្យហើយថ្មីៗ ។
បើតាមធៀបការ ដែលស្ថាប័ន OBN Asia ទទួលបាននៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា សម្រាប់ នី រតនា និង គូដណ្តឹងឈ្មោះ ហេង សុវណ្ណភក្តិណា នឹងចូលរោងការជាផ្លូវការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅ ដឺព្រេមៀ សេនធ័រ សែនសុខ អគារ D-E ៕

