ភ្នំពេញ៖ បទចម្រៀងមួយបទក្រោមចំណងជើងថា «ពាល» ដែលច្រៀងដោយលោក ចំរ៉ុង ហ្ស៉ានុ និងនិពន្ធឡើងដោយលោក ជួន សុវណ្ណវាសនា បានចេញជាផ្លូវការនាពេលថ្មីៗនេះ ដោយបង្កប់នូវអត្ថន័យអប់រំ សម្រាប់យុវជន។
បើតាមម្ចាស់បទ«ពាល» លោក ចំរ៉ុង ហ្ស៉ានុ បានប្រាប់ OBN Asia ថា «តាមរយៈបទថ្មី ស្នាដៃនិពន្ឋថ្មី [ពាល] នេះ ខ្ញុំបាទចង់ចូលរួមចែករំលែក ក៏ដូចជាផ្ញើរសារដាស់តឿនទៅដល់ មិត្តៗយុវវ័យ យុវជនយើង អោយចៀសចាកឆ្ងាយពីគ្រឿងញៀន ដែលអាចបំផ្លាញអនាគតខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង…» ។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់បទខាងលើនឹងគ្រោងថតជា MV Lyric ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ៕
ស្តាប់បទ «ពាល» ដូចខាងក្រោមនេះ៖



